- 2018-06-11 03:35:13
- ព័ត៌មាន
ចង់មើលកុន តិចមិនដឹងថា មានរោងកុនក្បែរៗខ្លួនច្រើនណាស់!
- 2018-06-11 03:35:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់មើលកុន តិចមិនដឹងថា មានរោងកុនក្បែរៗខ្លួនច្រើនណាស់!
ចន្លោះមិនឃើញ
និយាយពីរោងកុន នៅពេលណាប្រិយមិត្តចង់មើលកុន ជឿថានឹងនឹកឃើញមុនគេនូវរោងធំៗ កើតយូរឆ្នាំដូចជា Major Cineplex by Smart, Major Cineplex by Smart សាខា Soriya Center Point ឬក៏រោង Legend គ្រប់សាខាមិនខាន ប៉ុន្តែតាមពិតនៅមានរោងច្រើនទៀតក្នុងរាជធានីភ្នំពេញយើងនេះ និងតាមខេត្ត ដែលអាចថាក្បែរៗលោកអ្នក។
តាមរបាយការណ៍ពីនាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ មកដល់បច្ចុប្បន្នមានរោងភាពយន្តនៅរាជធានីមានដល់ទៅ ១២រោងហើយ និងមានបន្ទប់បញ្ចាំងចំនួនជាង ៣៩ និងកៅអីអង្គុយចំនួនជាង ៦,០០០។ រោងទាំងនោះមាន៖
រោងនៅភ្នំពេញ
១.មេជ័រ អ៊ីអន១៖ មានបន្ទប់បញ្ចាំងចំនួន ៧ និងកៅអីសរុប ១,៦០០។
២.មេជ័រ សូរិយា៖ មានបន្ទប់បញ្ចាំងចំនួន ៦ និងកៅអីសម្រាប់អង្គុយទស្សនាចំនួន ៨២០។
៣.លេជេន ស៊ីធីម៉ល៖ មានបន្ទប់បញ្ចាំងចំនួន ៣ និងកៅអីសម្រាប់អង្គុយទស្សនាចំនួន ៦៦០។
៤.លេជេន ទួលគោក៖ មានបន្ទប់បញ្ចាំងចំនួន ៣ និងកៅអីសម្រាប់អង្គុយទស្សនាចំនួន ៥៤៦។
៥.លេជេន ស្ទឹងមានជ័យ៖ មានបន្ទប់បញ្ចាំងចំនួន ៥ និងកៅអីសម្រាប់អង្គុយទស្សនាចំនួន ៨៤០។
៦.លេជេន Exchange Square៖ មានបន្ទប់បញ្ចាំងចំនួន ២ និងកៅអីសម្រាប់អង្គុយទស្សនាចំនួន ២០០។
៧.ព្រីម ស៊ីណេផ្លិច សុវណ្ណា៖ មានបន្ទប់បញ្ចាំងចំនួន ៥ និងកៅអីសម្រាប់អង្គុយទស្សនាចំនួន ៦៦២។
៨.មេហ្គា ផ្លិច៖ មានបន្ទប់បញ្ចាំងចំនួន ៥ និងកៅអីសម្រាប់អង្គុយទស្សនាចំនួន ៤៤៤។
សរុបទាំង ៨ រោងខាងលើនេះ មានបន្ទប់បញ្ចាំងចំនួន ៣៦ និងកៅអីសម្រាប់អង្គុយទស្សនាចំនួន ៥,៧៧២។
ចំនួននេះ ដោយបូកបញ្ចូលទាំង Major Cineplex by Smart AEON 2 ដែលមានបន្ទប់បញ្ចាំងចំនួន ៧ បន្ថែម និងរោងទំនើបបំផុត IMAX Screen ទើបបើកដំណើរការសប្ដាហ៍មុនផង។
រោងនៅតាមខេត្ត
១.សៀមរាបៈ
១.១ មេជ័រ ស៊ីណេផ្លិច មានបន្ទប់បញ្ចាំងចំនួន ៣ និងក្រៅសម្រាប់អង្គុយទស្សនាចំនួន ៤៥០។
១.២ បារាយអណ្ដែត មានបន្ទប់បញ្ចាំងចំនួន ២ និងក្រៅសម្រាប់អង្គុយទស្សនាចំនួន ២៥០។
២.បាត់ដំបង
២.១ ឯកភ្នំ៖ មានបន្ទប់បញ្ចាំងចំនួន ២ និងក្រៅសម្រាប់អង្គុយទស្សនាចំនួន ២៨៩។
៣.កំពង់សោម៖
៣.១ ព្រះសីហនុ៖ មានបន្ទប់បញ្ចាំងចំនួន ១ និងក្រៅសម្រាប់អង្គុយទស្សនាចំនួន ១២០
ក្រៅពីរោងកុនដែលបើកដំណើររួចហើយ តាមរបាយការណ៍ពីនាយកដ្ឋានភាពយន្តដដែល នៅមានរោងកុនមួយចំនួនទៀត គ្រោងនឹងបើកដំណើរការនៅក្នុងឆ្នាំ ២០១៨ នេះដែរមាន៖
១.លេជេន បឹងកក់ មានបន្ទប់បញ្ចាំងចំនួន ៨ និងក្រៅសម្រាប់អង្គុយទស្សនាចំនួន ១,៥០០
២.លេជេន សៀមរាប មានបន្ទប់បញ្ចាំងចំនួន ៤ និងក្រៅសម្រាប់អង្គុយទស្សនាចំនួន ៨០០
បើទោះទីកន្លែងប្រមូលផលកុន កើនឡើងមកដល់តួលេខបច្ចុប្បន្ន ប៉ុន្តែអ្នកជំនាញ អះអាងថា នៅតែមានចំនួនតិចតួចនៅឡើយ បើធៀបនឹងប្រទេសជិតខាងកម្ពុជាមួយចំនួន តួយ៉ាងដូចវៀតណាមជាដើម តាមលោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្ត បានឲ្យដឹងថា ប្រទេសជិតខាងកម្ពុជាមួយនេះ មានដល់ទៅជាង ៥០០ រោង(រោង មិនមែនបន្ទប់បញ្ចាំង)ឯណោះ។
ឈរលើហេតុផលនេះ លោកលើកទឹកចិត្តឲ្យមានការវិនិយោគលើរោងកុនបន្ថែមទៀត ប៉ុន្តែក្នុងនេះ លោកចង់ឲ្យមានការវិនិយោគរោងកុននៅតាមបណ្ដាខេត្តធំៗជាជាងការពង្រីកនៅក្នុងរាជធានី ដែលលោកយល់ថា មិនអាចទាក់ទាញអ្នកមើលថ្មីមកបានច្រើន។
លោក ប៉ុក បូរក្ស បានបញ្ជាក់ថា ខេត្តធំដូចជា បាត់ដំបង បន្ទាយមានជ័យ និងកំពង់ចាមជាដើម មានវិនិយោគិន កំពុងសម្លឹងមើល និងសិក្សាទៀតហើយ ដើម្បីឈានទៅបង្កើតរោងកុនបន្ថែមនៅតាមបណ្ដាខេត្តទាំងនោះ៕