• 2018-06-11 14:10:45
  • ព័ត៌មាន

David Beckham និង​ភរិយា បង្ហាញ​ខ្លួន​ជាមួយ​គ្នា​ ក្នុង​កម្មវិធី​បង្ហាញ​ម៉ូដក្រោយ​ពី​មាន​​ចចាមអារ៉ាម​លែង​លះ​

  • 2018-06-11 14:10:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ទី​១០​ ខែ​មិថុនា​ កីឡាករ​ David Beckham និង​ភរិយា​ Victoria Beckham បាន​បង្ហាញ​ខ្លួន​ជាមួយ​គ្នា​ ក្នុង​កម្មវិធី​បង្ហាញ​ម៉ូដ​សំលៀកបំពាក់​ នៅ​ទី​ក្រុង​ឡុងដុង​ ប្រទេស​អង់គ្លេស​ ក្រោយ​ពី​លេច​ឭ​ពាក្យ​ចចាមអារ៉ាម​ថា​ គូ​ភរិយា​នេះ​លែង​លះ​គ្នា​។

ការ​បង្ហាញ​ខ្លួន​របស់​គូ​ស្វាមី​ភរិយា​មួយ​គ្នា​ ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា​ មិន​មាន​ភាព​សោះ​អង្គើយ​អ្វី​ឡើយ​ ពោល​អ្នក​ទាំង​ពីរ​ស្និទ្ធ​នឹង​គ្នា​នៅ​ក្នុង​កម្មវិធី​ដូច​ធម្មតា​។

ជា​តួ​យ៉ាង​ ក្នុង​ការ​ថត​រូប​ កីឡា​ករ​ David Beckham ញញឹម​យ៉ាង​ស្រស់​ ហើយ​យក​ដៃ​ដាក់​ស្មា​ភរិយា​ ហើយ​ភរិយា​លោក​ Victoria Beckham ក៏​យក​ដៃ​អោប​ដាក់​លើ​ដៃ​ស្វាមី​វិញ​ដែរ​។

ជាមួយ​គ្នា​នេះ​ ភរិយា​លោក​ David Beckham ក៏​បាន​ចែក​ចាយ​សារ​លើ​បណ្ដាញសង្គម​ Instagram ថា "ពិត​ជា​មាន​មោទកភាព​ខ្លាំង​ចំពោះ​ @davidbeckham @daniel.kearns @kentandcurwen X beautiful collection x kisses @edward_enninful @mrkimjones VB “

យ៉ាងណាមិញ​ តាម​សារព័ត៌មាន​អន្តរជាតិ​ The Guardian បាន​ឲ្យ​ដឹង​ថា​ គូ​ស្វាមី​ភរិយា​មួយ​គូ​នេះ​ មិន​បាន​មក​​កម្មវិធី​នេះ​ជាមួយ​គ្នា​ឡើយ​ ពោល​គឺ​មក​ដាច់​ផ្សេង​ពី​គ្នា​ ។

ទាក់​ទិន​នឹង​ពាក្យ​ចចាមអារ៉ាម​លែង​លះ​គ្នា​នេះ​ អ្នក​នាំ​ពាក្យ​របស់​លោក​ David Beckham បាន​ឲ្យ​ដឹង​ថា "មិន​មាន​ការ​លែង​លះ​អ្វី​ឡើយ​ ។ ព័ត៌មាន​នៅ​លើ​បណ្ដាញ​សង្គម​នោះ​ គឺ​ជា​ព័ត៌មាន​ក្លែងក្លាយ​ទេ​"។

គួរ​បញ្ជាក់​ផង​ដែរ​ ពេល​បច្ចុប្បន្ន​នេះ​ កីឡា​ករ​ David Beckham និង​ភរិយា​មាន​បុត្រ​សរុប​ទាំង​អស់​៤​នាក់​ហើយ​៕

ប្រភព៖ Eonline ប្រែ​សម្រួល៖ ម៉េង សុខហួយ

មតិយោបល់