• 2018-06-13 02:24:53
  • ព័ត៌មាន

ខួប​កំណើត​ Jooy ឆ្នាំ​នេះ​មិន​អធិកអធម​ដូចគេ តែ​សែនមានន័យ​បំផុត

  • 2018-06-13 02:24:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខួប​កំណើត​ឆ្នាំ​ថ្មី​របស់​តារា​ថៃ Jooy Warattaya កាន់​តែ​ពិសេសពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ហើយ​មាន​ការ​ចូលរួម​ជាពិសេស​សុទ្ធ​តែ​មនុស្ស​ជា​ទី​ស្រឡាញ់​ជុំវិញ​ខ្លួន។

ថ្ងៃ​ទី​ ១១ ខែមិថុនា​ ឆ្នាំ​២០១៨​ គឺ​ជា​ខួប​កំណើត​គម្រប់​ ៣៥ឆ្នាំ​របស់​តារា​សម្ដែង​ប្រចាំ​ប្រទេស​ថៃ​ Jooy Warattaya។ ឱកាស​ពិសេស​នោះ​ដែរ​ ប្រារព្ធ​ឡើង​លក្ខណៈ​សាមញ្ញៗ​តែ​ពោរពេញ​ទៅដោយ​ភាព​កក់ក្ដៅ​ និង​ជាការ​រៀបចំ​ជាពិសេស​ពី​ DJ Push សំណព្វ​ចិត្ត​របស់​ម្ចាស់​ខួប។ តារា​ប្រុស​រូប​នោះ​ បាន​ត្រៀម​នំខួប​កំណើត​ដែល​មាន​លម្អ​ដោយ​រូប​តុក្កតា​កូន​ក្រមុំ​ពី​លើ។

ដើម្បី​អរគុណ​ចំពោះ​ទឹកចិត្ត​ដ៏​ល្អ​នេះ​ Jooy បាន​បង្ហោះ​រូបភាព​ជាមួយ​គូស្នេហ៍​ អម​ជាមួយ​សារ​ដ៏​មាន​ន័យ​មួយ​ដ៏​វែង​ មាន​សេចក្ដី​ថា៖ "មនុស្ស​សំខាន់ម្នាក់​នេះមាន​វត្តមាន​ក្នុង​ថ្ងៃ​ខួប​កំណើត​ខ្ញុំ​ ៥ឆ្នាំ​ហើយ​ តាំង​តែជា​មិត្ត​នឹង​គ្នា​​​​​​​​​​​​​​​​​​​​​​​​ ហើយទោះបី​ជារវល់​នឹង​ការងារ​យ៉ាងណា ក៏​នៅតែ​ឆ្លៀត​ពេល​រៀបចំ​ថ្ងៃ​ពិសេស​នេះ​ជានិច្ចដែរ។ របស់​មាន​តម្លៃ​អ្វីឡើយក៏​មិនត្រូវ​ការ​ដែរ​ សុំត្រឹម​តែ​ក្ដី​សុខ​បែបនេះមាន​រាល់​ថ្ងៃ​ក៏ព្រម ជាពិសេស​សុំ​ឲ្យ​សប្បាយ​ចិត្ត​រៀងរាល់​ថ្ងៃ។ អរគុណ​ដែល​កាន់​ដៃ​ជាប់​មិន​លែង​បែប​នេះ​រហូត​មក​ណា #jooybd2018 @push_dj”។

ក្រៅពីនេះ​នាង​ក៏​បាន​អរគុណ​គ្រប់គ្នា​ ដែល​បាន​ចូលរួម​ថ្ងៃ​ពិសេស​នេះ​ដែរ។

ក្ដី​ស្រឡាញ់​រប​ស់​ គូស្នេហ៍​ទាំង​ ២​កាន់​តែ​មាន​ឲ្យ​គ្នា​ច្រើនទៅៗ ឃើញ​ហើយ​អ្នក​គាំទ្រ​ទាំងអស់​ពិតជា​រំភើប​ជំនួស ទោះបី​កន្លង​មកមាន​អ្នក​ខ្លះ​មិនសូវ​ពេញ​ចិត្ត​ឲ្យពួកគេ​ស្រឡាញ់គ្នា​ ដោយសារ​គម្លាត​អាយុ ប៉ុន្តែ​ក្រោយយល់ពី​ទំហំ​ក្ដីស្រឡាញ់​មិនអាច​វាស់​បាន​នេះ ទើប​អ្នក​ទាំង​នោះ​បែរ​ជា​សាទរ​ និង​ជូន​ពរ​បន្ថែ​ម​ទៀត​ផង៕

ប្រភព៖ posttoday ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់