• 2018-06-20 07:43:58
  • ព័ត៌មាន

បែក​ធ្លាយ​រូបភាព​កូន​ដើម​របស់ កុំកុំ មុខ​មាត់​ដូច​លោក​បេះ​បិទ

  • 2018-06-20 07:43:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​តាំង​ពី​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​ Cecilia Wang ក្នុង​ឆ្នាំ​២០០៣ មកតារា​សម្ដែង Donnie Yen ជា​ញឹកញាប់​តែង​តែ​បង្ហាញ​ក្ដី​ស្រឡាញ់​របស់​លោក​ចំពោះ​ភរិយា​ក្រោយ​ រួម​នឹង​កូន​ៗ​ ២​នាក់​ទៀត​របស់​លោក​តាម​រយៈ​បណ្ដាញ​សង្គម។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក្នុង​ថ្ងៃ​ទិវា​ឪពុក តារា​សម្ដែង​រូប​នេះ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មាន​ការ​ភ្ញាក់ផ្អើល ដោយ​រូប​លោក​បាន​បង្ហោះ​រូបភាព​ជាមួយ​កូន​ទាំង​២ នាក់​របស់​លោក រួម​ជាមួយ​នឹង​កូន​ប្រុស​ច្បង​ដែល​ជា​កូន​របស់​លោក​ជាមួយ​នឹង​ប្រពន្ធ​ដើម។

ខណៈ​កូន​ប្រុស​ច្បង​វ័យ ២៣ ឆ្នាំ​របស់​លោកដែល​មាន​ឈ្មោះ Jeff គឺ​ជា​កូន​ប្រុស​តែ​មួយ​ដែល​លោក​ទទួល​បាន​ជា​ចំណង​ដៃ​ជាមួយ​ប្រពន្ធ​ដើម Jowan Leung នោះ ប្រាកដ​ណាស់​ថា តារា​សម្ដែង​រូប​នេះ កម្រ​បាន​ជួប​ជាមួយ​កូន​របស់​លោក ដោយ​សារ​តែ​​ការ​លែង​លះ​គ្នា​របស់​លោក។ ពេលដែល​លោក​មិន​ដែល​មាន​រូប​ថត​ជាមួយ​កូន​ប្រុស​រូប​នេះ​ផង​នោះ រូបភាព​ដែល​លោក​បាន​បង្ហោះ​ជុំ​គ្នា​ជាមួយ​កូន​ទាំង​៣​នេះ បាន​បង្ក​ការ​ភ្ញាក់ផ្អើល​សម្រាប់​អ្នក​គាំទ្រ​ជា​ខ្លាំង។

ជាមួយ​រូបភាព​មួយ​សន្លឹក​នេះ​ដែរ អ្នក​គាំទ្រ​បាន​ចាប់​អារម្មណ៍​ថា កូន​ប្រុស​ច្បង​របស់​លោក​ពិត​ជា​មាន​មុខ​មាត់​ដូច​លោក​ខ្លាំង ទោះ​បី​ជា​តារា​សម្ដែង កុំកុំ​បាន​កាត់​ត​ដាក់​វ៉ែនតា​លើ​មុខ​របស់​កូន​ៗទាំង​៣​របស់​លោក​ក៏​ដោយ។

ក្នុង​កែវភ្នែក​គ្រប់​គ្នា តារា​សម្ដែង កុំកុំ​គឺ​ជា​ប្ដី និង​ឪពុក​ដ៏​គំរូ​មួយ​រូប ប៉ុន្តែ​មាន​មនុស្ស​មួយ​ចំនួន​ទៀត បាន​នឹក​ដល់​រឿង​លែង​លះ​គ្នា​ជាមួយ​ប្រពន្ធ​ដើម​របស់​លោក​​នៅ​ដើម​ឆ្នាំ ១៩៩០។ ក្រោយរៀប​ការ និង​​​ស្វែង​យល់​ចិត្ត​គ្នា​រយៈពេល​ជិត ១​ឆ្នាំ តារា​សម្ដែង​រូប​នេះ និង​អតីត​ភរិយា​របស់​លោក​បាន​សម្រេច​ចិត្ត​លែង​លះ​គ្នា ដោយ​ភាព​មិន​ចុះ​សម្រុង​នឹង​គ្នា។ ក្រោយ​មក​នាង​ក៏​បាន​ដឹង​ថា​ នាង​មាន​ផ្ទៃ​ពោះ​កូន​ប្រុស​ច្បង​រូប​នេះ ក្រោយ​ពេល​លែង​លះ​គ្នា​រួច។ លោក​ស្រី Jowan ក៏​សម្រេច​ចិត្ត​ចិញ្ចឹម​កូន​ប្រុស​មួយ​នេះ ក្នុង​នាម​ជា​ស្ត្រី​មេម៉ាយ​ម្នាក់៕ ​

ប្រភព៖ jaynestars ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់
អត្ថបទថ្មី