• 2018-06-25 02:16:38
  • ព័ត៌មាន

អុញ​នោះ! គៀត​ សុវណ្ណ​ឡាង ធ្លោយ​មាត់​ប្រាប់​ថា លឹម​​ ជា​ឡាយ មាន​ចំណុច​ដូច​បុរស​ក្នុង​ក្ដី​ស្រមៃ​

  • 2018-06-25 02:16:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​កំពុង​មាន​ប្រជាប្រិយ​ប្រិយ​ភាព​ ​គៀត សុវណ្ណ​ឡាង បាន​ប្រាប់​ពី​បុគ្គលិក​លក្ខណៈ​បុរស​ក្នុង​ក្ដី​ស្រមៃ​ដែល​នាង​ចង់​បាន​ជា​គូ​អនាគត ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​ចាប់​ផ្ដើម​ចាប់​អារម្មណ៍​ជា​ថ្មី ព្រោះ​ចំណុច​របស់​បុរស​ដែល​ស្រី​ស្អាត​រូប​នេះ​ប៉ង​ជា​គូ​គ្រង​ មាន​លក្ខណៈ​ដូច​គ្នា​មួយ​ចំនួន​នឹង​លោក លឹម ​​ជា​ឡាយ។

មិន​លាក់​លាំង​សូម្បី​បន្តិច តួ​ឯក​ក្នុង​រឿង "ក្រមុំ​បាយ​ឆា" ប្រាប់​ថា បុរស​ដែល​នាង​ប្រាថ្នា សំខាន់​មាន​អត្តចរិត​ល្អ ចេះ​ស្រលាញ់​ក្រុម​គ្រួសារ និង​សាច់​ញាតិ​ ព្រម​ទាំង​ផ្ដល់​តម្លៃ​​​ និង​មាន​គំនិត​ចេះ​គិត​គូរ។ រី​ឯ​ទ្រព្យ​សម្បត្តិ មិន​ចាំ​បាច់​មាន​ពេក​ទេ សុំ​ត្រឹម​តែ​មាន​ទំនួល​ខុសត្រូវ និង​ចេះ​រៀប​ចំ​បែប​ផែន​ជីវិត​គ្រួសារ​ គឺ​គ្រប់​គ្រាន់​ហើយ​។ នៅ​ពេល​សួរ​ថា សម្រាប់​ លោក​ លឹម​ ជា​ឡាយ​ តើ​មាន​ចំណុច​ដូច​ទៅ​នឹង​បុរស​ក្នុង​ក្ដី​ស្រមៃ​របស់​សុវណ្ណ​ឡាងឬទេ? តារា​សម្ដែង​សើច​ស្រស់​រូប​នេះ ធ្លោយប្រាប់ថា បើ​មើល​ពី​ការ​រាប់​អាន​គ្នា​កន្លង​មក ឃើញ​ថា លោក លឹម​ ជា​ឡាយ មាន​ចំណុច​មួយ​ចំនួន​ដូច​ផង​ដែរ។ " បើ​មើល​ទៅ គាត់​មាន​ចំណុច​ខ្លះ​ដូច​ទៅ​នឹង​បុរស​ក្នុង​ក្តី​ស្រមៃ​របស់​ខ្ញុំ​ ព្រោះ​គាត់​ចេះ​គោរព​ចាស់​ទុំ និង​ផ្ដល់​តម្លៃ​ដល់​ខ្ញុំ​ផង​ដែរ"។​​​​​

ទោះ​ជា​យ៉ាង​ណា កញ្ញា គៀត សុវណ្ណ​ឡាង​ អះ​អាង​ថា ទំនាក់​ទំនង​រវាង​នាង និង​លោក ជា​ឡាយ​ មិន​មែន​ជា​ស្នេហា​នោះ​ទេ គ្រាន់​ជា​មិត្ត​រួម​អាជីព​សិល្បៈ​ជាមួយ​គ្នា​ប៉ុណ្ណោះ បើ​ទោះ​ពេល​ខ្លះ​អ្នក​ទាំង​ពីរ​មាន​ភាព​ស្និទ្ធ​ស្នាល​នឹង​គ្នា​ពិត​មែន។

យ៉ាង​ណា​ក៏​ដោយ អតីត​តារា​ចម្រៀង​រូប​នេះ ហាក់​មិន​ទាន់​ចង់​គិត​រឿង​គូស្នេហ៍​ទេ ដោយ​ចង់​ពង្រឹង​ស្នាដៃ​សិល្បៈ​ឱ្យ​កាន់​តែ​ខ្លាំង​ថែម​ទៀត ខណៈ​ទីផ្សារ​ភាពយន្ត និង​ការ​ឈរ​ជា​តំណាង​ផលិត​ផល​នានា កំពុង​មមាញឹក​ខ្លាំង៕

អត្ថបទ៖ លឹម សុនា

មតិយោបល់