- 2018-06-26 13:07:48
- ព័ត៌មាន
បើកបង្ហាញកំពូលតារាពាណិជ្ជកម្ម ប្រចាំប្រទេសកូរ៉េ ទាំង១០ដួង
- 2018-06-26 13:07:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើកបង្ហាញកំពូលតារាពាណិជ្ជកម្ម ប្រចាំប្រទេសកូរ៉េ ទាំង១០ដួង
ចន្លោះមិនឃើញ
នៅថ្ងៃទី២៦ ខែមិថុនានេះ វិទ្យាស្ថានស្រាវជ្រាវពាណិជ្ជកម្មកូរ៉េ បានបើកបង្ហាញកំពូលតារាពាណិជ្ជកម្មប្រចាំប្រទេសកូរ៉េ នៅក្នុងខែមិថុនានេះ។
ជាក់ស្ដែង ចំពោះតារាស្ពតពាណិជ្ជកម្មបុរសលេខ១ បានទៅតារាចម្រៀង Kang Daniel ក្នុងក្រុម Wanna One ដែលទើបដណ្ដើមតំណែងពីតារាសម្ដែង Gong Yoo ។
ក្នុងខែនេះ តារាសម្ដែង Gong Yoo ធ្លាក់លេខរៀងបន្តិច គឺបានលេខ២។
តារាប្រុស Park Seojoon ទទួលបានចំណាត់ថ្នាក់លេខ៣ ហើយលេខ៤ គឺបានទៅលើតារាសម្ដែង Jung Haein និងតារាសម្ដែង Sung Dongil យកបានចំណាត់លេខ៥។
ចំណែកឯខាងនារីវិញ លេខ១គឺបានទៅលើតារាចម្រៀង IU ហើយលេខ២ គឺកាន់កាប់ដោយតារាសម្ដែង Han Hyejin ។
ចំណាត់ថ្នាក់លេខ៣ បានលើតារាស្រី Kim Yuna ហើយលេខ៤ គឺស្ថិតក្នុងកណ្ដាប់ដៃតារាចម្រៀង Seolhyun ក្នុងក្រុមចម្រៀង AOA និងតារាស្រី Naeun ក្នុងក្រុម A Pink ស្ថិតក្នុងចំណាត់ថ្នាក់លេខ៥៕