• 2018-06-29 04:18:21
  • ព័ត៌មាន

ម្ដាយ​របស់ Nine Naphat ចេញមុខបកអាក្រាតក្រុមហ៊ុន១ព្យាយាម​បង្ខូចឈ្មោះកូន

  • 2018-06-29 04:18:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកស្រី​ Pimpaka Siangsomboon ម្ដាយ​របស់​តារាសម្ដែង​ Nine Naphat និង​ជា​អ្នក​ចាត់ការ​របស់​កូន​ បាន​​បើកសន្និសីទ​កាសែត​ចេញ​ប្រតិកម្ម​ទាក់ទងនឹងករណី​មួយ​ដែលក្រុមហ៊ុនមួយព្យាយាមប​ង្ខូចឈ្មោះកូនប្រុសអ្នកស្រី​​។

ថ្ងៃទី ២៨ ខែមិថុនាម្សិលមិញ អ្នកម្ដាយ​របស់​ Nine និង​មេធាវី​របស់​ខ្លួន​ម្នាក់​បាន​ចេញ​មុខ​និយាយ​ពី​ករណី​​ក្រុមហ៊ុន Thai Fin Tech ដែល​ជា​អ្នក​លក់​រាយ​ផលិតផល​ តាមអនឡាញ​លើ​វិបសាយ​ www.thishop.com ដោយ​បញ្ជាក់​ថា​នេះ​ជាក្រុមហ៊ុន​បំពុល​ឈ្មោះ​មិនល្អ។

តារា​សម្ដែង​ជើង​ចាស់​រូបនេះ​ បាន​និយាយ​ថា​ មុន​ពេល​ចុះ​កិច្ចសន្យា​ ក្រុមហ៊ុន​នេះ​បាន​អញ្ជើញ​ Nine មក​ធ្វើ​ជា​តារា​តំណាង​ ដោយ​ត្រូវ​ថត​រូប​ និង​វីដេអូផ្សេងៗ ជាមួយ​កុង​ត្រា​រយៈ​ពេល​ ១ឆ្នាំ និង​ផ្ដល់​ជូន​ទឹក​ប្រាក់​ ៦ ៩៤០ ០០បាត (២០៩ ១០៩ដុល្លារ) ហើយក៏បាន​ផ្ទេរឲ្យ​រួចរាល់។

ប៉ុន្តែ​ក្រោយ​មក​ រឿង​រ៉ាវ​មិន​យល់​ចិត្ត​គ្នា​ក៏​បាន​កើត​ឡើង​ រហូត​មាន​បញ្ហា​និង​ ឈាន​ដល់​ដល់​ការ​លុប​ចោល​កុងត្រា​ចោល ជា​ហេតុ​អ្នកស្រី​បង្វិល​លុយ​ទាំង​អស់​ឲ្យ​ទៅ​ក្រុមហ៊ុន​នោះវិញ។

ដោយ​សារ​អ្វី​គ្រប់​យ៉ាង​ត្រូវ​បាន​រំសាយ​ ប៉ុន្តែ​ អ្នក​ម្ដាយ​រូបនេះ​ស្រាប់​តែ​ប្រតិកម្មខ្លាំង​ នៅពេល​ក្រុមហ៊ុន​នោះ​ យក​រូបកូន​ប្រុស​របស់​ខ្លួន​ទៅ​តាំង​បង្ហាញ​ដដែល។

ប្រការ​នេះ​ហើយ ទើប​អ្នកស្រី​  Pimpaka កើត​ទុក្ខ​មិនសុខ​ចិត្ត​ ដោយ​មិនចង់​ឲ្យ​ក្រុមហ៊ុន​ដែល​ខ្លួន​បាន​លុប​ចោល​កុងត្រា​ធ្វើ​រឿង​បែប​នេះ​ទៀត​ ព្រោះ​វា​ប៉ះពាល់​ខ្លាំង​ដល់​មុខមាត់​របស់​កូន​អ្នកស្រី។ ជាមួយ​គ្នា​នោះ​ ដោយ​ភ័យ​ខ្លាច​នឹង​ហានិភ័យ​ដែល​អាច​នឹង​កើត​ឡើង​នាពេល​ខាង​មុខ ទើប​តារាស្រី​រូបនេះ​ ពឹង​ពាក់​មេធាវី​ឲ្យ​ជួយ​ការពារ​ក្ដី​ ព្រមទាំ​ង​បើក​សន្និសីទ​កាសែត​ ជម្រះ​រឿងពិត​ឲ្យ​គ្រប់គ្នា​បាន​ដឹង​តែ​ម្ដង៕

ប្រភព៖ tvpoolonline ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់