• 2018-07-09 03:15:10
  • ព័ត៌មាន

បន្ថែម​នៅ​ថ្ងៃ​នេះ! តារា​កូនកាត់​ខ្មែរ-អាល្លឺម៉ង់ បញ្ជាក់​រឿង "លា​សិល្បៈ​ខ្មែរ" ថា...

  • 2018-07-09 03:15:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​បាន​ធ្វើ​ឲ្យ​ប្រិយមិត្ត​ភ្ញាក់​ផ្អើល​ជាមួយ​ដំណឹង គ្រោង​លា​សិល្បៈ​ខ្មែរ​ឆាប់​ៗ នៅ​ថ្ងៃ​នេះ តារា​កូន​កាត់​ខ្មែរ-អាល្លឺម៉ង់ សូ ម៉ៃយ៉ា បាន​បញ្ជាក់​បន្ថែម​ជុំវិញ​បញ្ហា​នេះ។

ម៉ៃយ៉ា ប្រាប់​នៅ​ថ្ងៃ​នេះ​ថា នាង​មិន​ទៅ​ណា​ចោល​សិល្បៈ​ខ្មែរ​នោះ​ទេ។ អធិប្បាយ​ខ្លី​នៅ​ថ្ងៃ​នេះ គឺ​មុន​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ដែល​នាង​បាន​ផ្ដល់​សម្ភាសន៍​ជាមួយ Sabay ថា នាង​គ្រោង​នឹង​ឈប់​ពី​សិល្បៈ​ខ្មែរ ជា​ទី​ដែល​នាង​បាន​សាង​កេរ្តិ៍ឈ្មោះ​ឲ្យ​លេច​ធ្លោ ត្រឹម​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ។ សម្ភាសន៍​នេះ ក៏​កើត​ក្រោយ​ពី​នាង​បាន​បញ្ចេញ​សារ​លើ​បណ្ដាញ​សង្គម​នាង​ថា "បន្តិច​ទៀត នឹង​លា​សិល្បៈ​ខ្មែរ​ដែល​ខ្ញុំ​ស្រឡាញ់" បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​នាង​ជា​ច្រើន ភ្ញាក់​ផ្អើល និង​ពោល​ពាក្យ​សោកស្ដាយ។

បញ្ហា​នេះ សំអាង​ថា អ្នក​មាន​គុណ​របស់​នាង ចង់​ឲ្យ​នាង​ឈប់​ពី​សិល្បៈ​ទៅ​រស់​នៅ​ជាមួយ​គ្នា​នៅ​លើ​ទឹក​ដី​អាល្លឺម៉ង់​វិញ។ ទើប​នាង​បញ្ចេញ​សារ​ថា នាង​អាច​នឹង​ឈប់​ពី​សិល្បៈ​ខ្មែរ​តែ​ម្ដង។ យ៉ាង​ណា នៅ​ថ្ងៃ​នេះ ម៉ៃយ៉ា បញ្ជាក់​ហើយ​ថា នាង​មិន​ទៅ​ណា​នោះ​ទេ។ "ខ្ញុំ​ចេះ Post...ទៅ តែ​ខ្ញុំ​អត់​ទាន់​ច្បាស់​ថា​ទៅ​ទេ​បង...តែ​ឥឡូវ​ខ្ញុំ​សម្រេច​ហើយ ថា​ខ្ញុំ​អត់​ទៅ​វិញ​ទេ"។

តារា​កូនកាត់​រូប​នេះ បញ្ជាក់​ទៀត​ថា ដំបូង​នាង​ចង់​តាម​ឪពុក​ម្ដាយ ប៉ុន្តែ​ដោយ​នៅ​ស្ដាយ​ការងារ​ដែល​កំពុង​រត់​រក​ច្រើន និង​កេរ្តិ៍​ឈ្មោះ​ផង​នោះ ទើប​នាង​សម្រេច​ថា បន្ត​នៅ​ជាមួយ​សិល្បៈ​ខ្មែរ​បន្ត​ទៀត។

សូ ម៉ៃយ៉ា មាន​ម្ដាយ​ជា​ជនជាតិ​ខ្មែរ ឪពុក​ជា​ជនជាតិ​អាល្លឺម៉ង់ ព្រម​ទាំង​មាន​បង​ប្អូន​៣​នាក់​សុទ្ធ​តែ​ស្រី ហើយ​នាង​ជា​កូន​ទី​២។ ក្នុង​ចំណោម​បង​ប្អូន​ទាំង​៣ មាន​តែ​នាង​ម្នាក់​ប៉ុណ្ណោះ ដែល​កើត​នៅ​លើ​ទឹក​ដី​អាល្លឺម៉ង់។ ប៉ុន្តែ​បើ​ទោះ​ជា​បែប​នេះ​ក្ដី ដូច​នឹង​ការ​អះអាង​របស់​នាង​នៅ​ថ្ងៃ​នេះ ម៉ៃយ៉ា ធ្លាប់​ប្រាប់​ថា Sabay នា​ពេល​កន្លង​មក​ថា នាង​ស្រឡាញ់​ទឹក​ដី​អាស៊ី​ជាង ទឹកដី​លោក​ខាង​លិច និង​សំខាន់​ជាង​នេះ គឺ​នាង​ចង់​រស់​នៅ​ជាមួយ​សិល្បៈ​ខ្មែរ​ជាង៕

អត្ថបទ៖ ទារិកា

មតិយោបល់