• 2018-07-09 03:35:00
  • ព័ត៌មាន

សូជីអូ ទម្លាយគន្លឹះដ៏មានប្រសិទ្ធភាពអាចគេចផុតពីបិសាចកំណាច «ជំងឺផ្លូវចិត្ត»

  • 2018-07-09 03:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ជីវិត​របស់​ Dingdong Dantes ជួប​ឧបសគ្គ​ និង​បញ្ហា​រាប់​មិន​អស់​នា​ពេល​កន្លងមក។ ជាទូទៅ​លោក​បង្ហាញ​ស្នាមញញឹម​ និង​បង្ក​បរិយាកាស​រីករាយ​ក៏​ពិត​មែន​ ប៉ុន្តែ​មិនមែន​មានន័យ​ថា​ លោក​មិនដែល​កើតទុក្ខ​នោះ​ទេ។

ទោះ​បី​ជា​ត្រូវ​ជួប​រឿង​លំបាក​រាប់​មិន​អស់​យ៉ាង​ណា​ក្ដី​ ប៉ុន្តែ​ Dingdong ឬ​សូជីអូ​ មិន​ដែល​រាថយ​ឡើយ។ លោក​បាន​ក្លាយជា​គំរូ​ល្អ​មួយ​សម្រាប់​មនុស្ស​ដទៃទៀត​ដែល​គិត​ថា​ខ្លួន​ឯង​អន់។

Dingdong និយាយ​ថា​ វា​ជា​រឿង​មានន័យ​បំផុត​ ក្រោយ​ឆ្លង​កាត់​បទពិសោធន៍​ជាច្រើន​កន្លង​មក។ លោក​និយាយ​ថា៖ "នៅ​ពេល​ពេល​វេលា​លំបាកមក​ដល់​ អ្នកគ្រាន់​តែ​ប្រាកដ​ក្នុង​ចិត្ត​ថា​ អ្នក​មាន​មនុស្ស​នៅ​ជុំវិញ​ខ្លួន​រង់ចាំ​ជួយ​ ផ្ដល់​ដំបូន្មាន​ល្អៗ តម្រង់​ផ្លូវដើរ លើក​ទឹក​ចិត្ត​អ្នក​គ្រប់​ពេល”។

លោក​ឪពុក​កូន​មួយ​រូបនេះ​ តែង​ជឿជាក់​មុតមាំ​ថា​ នេះ​ជា​រឿង​សំខាន់​បំផុត​ដែល​អ្នក​មាន​កម្លាំង​ចិត្ត​ និង​ជន្ទល់​រឹង​មាំ​ពីក្រោយ ហើយ​ជីវិត​ដែល​ពេញ​ដោយ​គំនិត​វិជ្ជមាន​នឹង​គេច​ផុត​ពី​ជំងឺ​បាក់ទឹក​ចិត្ត។

ក្រៅពីនេះ លោក​ក៏​បាន​អរគុណ​ចំពោះ​អ្នក​គ្រប់គ្នា​ដែល​ជានិច្ច​កាល​តែង​នៅ​ក្បែរលោក និង​ផ្ដល់​ការលើក​ទឹកចិត្ត​រហូតដូចជាអ្នក​ចាត់ការ Perry Lansingan មិត្តភ័ក្ដិ​មួយ​ចំនួន និងជាពិសេស​ភរិយា​សំណព្វ​ចិត្ត​ Marian Rivera៕

ប្រភព៖ Team Dantes ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់