- 2018-07-16 02:01:43
- ព័ត៌មាន
ពេជ្រ អាវីហ្សា ដាច់ខាតមិនបេតីបុរសជាអ្នកសិល្បៈ
- 2018-07-16 02:01:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពេជ្រ អាវីហ្សា ដាច់ខាតមិនបេតីបុរសជាអ្នកសិល្បៈ
ចន្លោះមិនឃើញ
តារាសាច់សខ្ចី ពេជ្រ អាវីហ្សា ប្រាប់ថា គ្មាននិស្ស័យទាល់តែសោះលើបុរសជាអ្នករង្វង់សិល្បៈដូចគ្នា។ បើទោះបុរសរូបនោះក្មេង សង្ហា សម្បូរទ្រព្យយ៉ាងណា ក៏រូបនាងមិនស្រលាញ់វិញដែរ ព្រោះនាងពេញចិត្តលើបុរសជាអ្នកក្រៅរង្វង់សិល្បៈជាង ។
តារាសម្ដែងរូបនេះ បន្តថា មូលហេតុដែលធ្វើឲ្យរូបនាងគ្មានចិត្តចង់បង្កើតស្នេហាជាមួយអ្នកសិល្បៈដូចគ្នា ដោយសារ ពេលបែកគ្នាទៅ នាំតែពិបាកធ្វើការជាមួយគ្នា ព្រោះអ្នកសិល្បៈតែងមានការងារខ្លះ ត្រូវថតប៉ះជាមួយគ្នា។ ដូច្នេះបើបែកបាក់គ្នាទៅ នាំតែខាតដៃគូសម្ដែង ពិបាកមើលមុខគ្នាប៉ុណ្ណោះ ម្ល៉ោះហើយ អាវីហ្សា សុខចិត្តរាប់អានគ្នាជាមួយអ្នកសិល្បៈដូចបងប្អូនវិញ ល្អជាង។
តារានិយមភាពសិចស៊ី និយាយថា បុរសក្នុងក្តីសុបិនដែលនាងស្រលាញ់ ជាមនុស្សពូកែខាងជំនួញ មិនចូលចិត្តដើរលេងដាច់យប់ មានភក្ដីភាពចំពោះស្នេហា ព្រមទាំងចេះផ្ដល់តម្លៃដល់ក្រុមគ្រួសារ និងរូបនាងផងដែរ។
ក្រោយបែកបាក់ជាមួយគូសេ្នហ៍ដែលប្រើហិង្សាលើនាង មានបុរសសម្បូរប្រាក់ជាច្រើនលង់ស្នេហ៍លើស្រីស្អាត វ័យ២៩ឆ្នាំ តែអាវីហ្សា បានបដិសេធទាំងអស់ ព្រោះគ្មាននិស្ស័យ ម្យ៉ាងទៀត ពេលនេះនាងមិនទាន់គិតគូរលើរឿងនេះទេ និងចង់ផ្តោតលើការងារច្រើនជាង៕