• 2018-07-10 04:26:43
  • ព័ត៌មាន

និយាយ​លេង​សើច​អី ឡាយ លក្ខិណា ការងារ​ចាប់​មាន​ផ្លែ មាន​ផ្កា​ច្រើន​តែ​ម្ដង!

  • 2018-07-10 04:26:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ផ្អាក​សិល្បៈ​ច្រើន​ឆ្នាំ ឡាយ លក្ខិណា បាន​ប្រកាស​ត្រឡប់​វិញ កាល​ពី​ដើម​ឆ្នាំ ២០១៨ នេះ​ តាម​និស្ស័យ​សិល្បៈ​ដែល​មិន​ទាន់​អស់ ព្រម​ជា​មួយ​ក្ដី​សង្ឃឹម​តិចតួច​ប៉ុណ្ណោះ។ ប៉ុន្តែ​មក​ដល់​បច្ចុប្បន្ន បាន​បង្ហាញ​ថា ការ​សម្រេច​របស់​នាង​ត្រូវ ព្រោះ​ការងារ​មាន​មិន​ដាច់ ខុស​ពី​ការ​រំពឹង​ទុក។

“ខ្ញុំ​យល់​ថា​ការ​វិល​ត្រឡប់​មក​វិញ​នេះ មាន​ការ​ស្វាគមន៍​ច្រើន ហើយ​ការងារ ក៏​រត់​មក​រក​ខ្ញុំ​ក៏​ច្រើន​បន្ត​បន្ទាប់​ដែរ"។ ឡាយ លក្ខិណា ថ្លែង។

មក​ទល់​បច្ចុប្បន្ន លក្ខិណា អះអាង​ថា ក្រោយ​ការ​វិល​ត្រឡប់ នាង​ទទួល​បាន​ការងារ​សិល្បៈ​យ៉ាង​ច្រើន ក្នុង​នោះ ទើប​ថត​បញ្ចប់​រឿង​ឲ្យ​ទូរទស្សន៍​ហង្សមាស រឿង "ផ្កា​ថ្ម"។ រឿង​នេះ ទើប​ចាប់​ផ្ដើម​បញ្ចាំង​នៅ​លើ​កញ្ចក់​ទូរទស្សន៍​កាល​ពី​យប់​មិញ ស្រប​ពេល​ដែល​នាង ក៏​បាន​បង្ហាញ​មុខ​ក្នុង​ស្ទូឌីយោ​ធ្វើ​បទ​សម្ភាសន៍​ពិសេស​មួយ​ផង។

បន្ថែម​ពី​លើ​នេះ នាង​ក៏​បាន​កុងត្រា​សម្ដែង​ភាពយន្ត​ដល់​ទៅ​៣​រឿង​បន្ថែម​ទៀត​ភ្លាម​ៗ​រួច​រាល់​ផង​ដែរ។ "ខ្ញុំ​បាន​ទទួល​ថត​រឿង​គេ​ពី​ខែ ៦ ដល់​ខែ ៨ ២​រឿង​រួច​ហើយ ហើយ​សាច់​រឿង​ក្រោយ​ដែល​ខ្ញុំ​កំពុង​ថត​នេះ នឹង​ធ្វើ​ឱ្យ​ទស្សនិកជន​ភ្ញាក់​ផ្អើល​ជា​មិន​ខាន។ ហើយ​ក្នុង​ខែ ៨ តែ​មួយ​ហ្នឹង ក៏​ខ្ញុំ​ទទួល​ថត​រឿង​គេ​មួយ​រឿង​ដែរ"។

យ៉ាង​នេះ​ក្ដី តារា​ស្រី​ម្នាក់ ក្នុង​ចំណោម​ស្រី​ស្អាត​ទាំង​៤ សុំ​លាក់​ចំណង​ជើង និង​ផលិតកម្ម​សិន ដោយ​នេះ​ជា​គោលការណ៍​របស់​ម្ចាស់​ផលិត។ ជាមួយ​គ្នា ឡាយ លក្ខិណា បាន​អះអាង​ថា​ជា​ថ្មី​ទៀត​ថា ការងារ​សិល្បៈ​របស់​នាង​កាន់​តែ​ច្រើន​ឡើង​ៗ រាប់​ចាប់​ពី​ពេល​នេះ​ទៅ រហូត​ដល់​ដើម​ឆ្នាំ ២០១៩ ឯណោះ។

ឡាយ លក្ខិណា គឺ​ជា​អតីត​តារា​សម្ដែង ចម្រៀង និង​ដើរ​ម៉ូដ ល្បី​ឈ្មោះ​មួយ​អំឡុង​ទសវត្ស​ឆ្នាំ ៩០ ហើយ​នាង ​ជា​ស្រី​ស្អាត​ម្នាក់​ក្នុង​ចំណោម​៣ មាន ជំទាវ ស្រីតូច ចំណាន សៀម ស្រីណុច និង​ពេជ្រ ច័ន្ទបរមី។ ក្នុង​ចំណោម​នេះ មាន​តែ​នាង​ម្នាក់​ប៉ុណ្ណោះ ដែល​បាន​ត្រឡប់​មក​សិល្បៈ​វិញ ក្រោយ​ឆាក​ជីវិត​ជួប​ប្រទះ​រឿង​មិន​សមប្រកប។ ដោយ​ឡែក​មិត្តភ័ក្ដិ​៣នាក់​ទៀត កំពុង​សោយសុខ រស់​ស្រួល​រៀង​ៗ​ខ្លួន៕

អត្ថបទ៖ ទារិកា

មតិយោបល់