• 2018-07-18 04:45:00
  • ព័ត៌មាន

​ផាន់ ផាត់ណា ទម្លាយទំនាក់ទំនងជាមួយ ឈឹម សក្កដា មុនពេលស្គាល់ ពេជ្រ សោភា

  • 2018-07-18 04:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ ​ផាន់ ផាត់ណា សារភាព​ត្រង់​ៗ​ដោយ​គ្មាន​លាក់​លៀម​ថា នាង ពិត​ជា​មាន​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ ឈឹម សក្កដា មុន​​ពេល​កំលោះ​សង្ហា​រូប​នេះ​​​ស្គាល់ ពេជ្រ សោភា ទៅ​ទៀត។ ដោយ​ផ្ដើម​ឡើង​ដំបូង​តាម​រយៈ​ការ​សម្ដែង​រឿង​ជាមួយ​គ្នា។

បន្ទាប់​ពី​សម្ដែង​រឿង​ជាមួយ​គ្នា​រួច​មក​ទំនាក់​ទំនង​នាង ជាមួយ​​ ឈឹម សក្កដា ​​​កាន់​​តែ​ស្និទ្ធ​ស្នាល​ទ្វេ​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​ថ្ងៃ។ ប៉ុន្តែ​មិន​មែន​​ជា​លក្ខណៈ​ស្នេហា​​បែប​បុរស​ និង​ស្ត្រី​នោះ​ទេ ផ្ទុយ​ទៅ​វិញ​​វា​គឺ​ជា​មិត្តភាព​បង​ប្អូន​មួយ​ពុំ​អាច​កាត់​ថ្លៃ រហូត​ដល់​ពេល​មាន​គ្រួសារ​រៀង​ៗ​ខ្លួន។

នាង​ថា៖" ក្នុង​សិល្បៈ​​​មិត្តភ័ក្ដិ​ដែល​ស្និទ្ធស្នាល​ជាមួយ​ខ្ញុំ​ដូច​បង​ប្អូន​បង្កើត​គឺ​បង​ប្រុស ឈឹម សក្កដា។ ចំណុច​ពិសេស​ធ្វើ​ឲ្យ​ខ្ញុំ​ចូល​ចិត្ត​គាត់​ទី១ ពេល​ធ្វើ​ការ​ជាមួយ​​គ្នា​គាត់​បាន​ផ្ដល់​​បទ​ពិសោធន៍​ល្អ​សម្រាប់​ខ្ញុំ​ពេល​សម្ដែង។ គាត់​បង្រៀន​ខ្ញុំ​ឲ្យ​ចេះ​ដើរ​ក្នុង​សង្គម​សិល្បៈ​​ថា​តើ​យើង​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ក្នុង​វិថី​មួយ​នេះ។ ខ្ញុំ​ស្និទ្ធស្នាល​ជាមួយ​គាត់​អត់​ខ្លាច​បង​ស្រី​ សោភា ខឹង​ទេ ព្រោះ​យើង​ស្គាល់​គ្នា​មុន​ពេល​ពួក​គាត់​ទាំង​ពីរ​​មាន​ទំនាក់​ទំនង​ជាមួយ​គ្នា"។

ក្រៅ​ពី​ ឈឹម សក្កដា ​តារា​សម្ដែង ​ផាន់ ផាត់ណា គ្មាន​មិត្តភ័ក្ដិ​ស្និទ្ធស្នាល​ទៀត​ទេ។ បើ​និយាយ​ ពី​ពួក​ម៉ាក់​ក្នុង​សិល្បៈ​​ជា​នារី​ ភេទ​ដូច​គ្នា​នាង រឹត​តែ​គ្មាន​ទៀត​ ព្រោះ​ចរិត​ឫកពា​ខាង​ក្រៅ​ក្រឡេមក្រឡឺម​​ដូច​បុរស។ ហេតុ​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​នាង មានពួក​ម៉ាក់​ជិតស្និទ្ធ​ជា​ប្រុស៕​​​​​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់