• 2018-07-19 00:25:00
  • ព័ត៌មាន

ដឹងអត់ ពិធីការិនីល្បីនិយាយភាសាអង់គ្លេសស្ទាត់ជំនាញនេះ ស៊ីថ្លៃ១កម្មវិធីប៉ុន្មាន?​

  • 2018-07-19 00:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីផ្សារ​ពិធីករ​ហាក់​មាន​សន្ទុះ​ខ្លាំង​នា​ពេល​បច្ចុប្បន្ន ពិសេស​អ្នក​ដែល​អាច​និយាយ​បាន​លើស​ពី​១​ភាសា។ បើនិយាយ​ពី​ទីផ្សារ​ពិធីករ​ក្នុង​ចង្កោម​សិល្បៈវិញ មាន​ពិធីការិនី​វ័យ​ក្មេង​៣​កំពុង​លេចធ្លោ អាច​និយាយ​បាន​ដល់​ទៅ ២ ឬ​៣​ភាសា​ឯណោះ ចំណែក​ឯ​តម្លៃ​ខ្លួន​វិញ​ក៏​ខ្ពស់​មិន​ធម្មតា​ដែរ។

១.ណាណា៖ ឌីជេ​ដែល​កំពុង​ត្រូវ​ប៉ាន់​ក្នុង​អាជីព​ជាពិធីករ និង​អ្នក​ដោះស្រាយ​បញ្ហា​ផ្សេងៗ​នេះ បើ​តាម​ដឹង​គឺ​ស៊ី​ថ្លៃ​ចន្លោះពី ៧០០​ដុល្លារ ទៅ ១ ២០០ ដុល្លារ ក្នុង​១​កម្មវិធី ដែល​មាន​រយៈពេល​៣ ទៅ​៤​ម៉ោង។ ណាណា ជា​ពិធីករ​ដែល​អាច​និយាយ​បាន​ពីរ​ភាសា គឺ​ភាសា​ខ្មែរ និង​អង់គ្លេស ថែម​ទាំង​មាន​ចំណេះ​ដឹង​ទូទៅ​ជ្រៅ​ជ្រះ​ទៀត ម្ល៉ោះ​ហើយ​តម្លៃ​ខ្លួន​ក៏​ខ្ពស់​ទៅ​តាម​នោះ​ដែរ។

២.ខៀវ សានសាណា៖ ពិធីការិនី​ដែល​ល្បី​ឈ្មោះ​យូរ​ដែរ​ហើយ​នេះ ក៏​អាច​និយាយ​បាន​ពីរ​ភាសា​ដូច ឌីជេ ណាណា ដែរ តាម​ការ​បញ្ចេញ​ពី​ម្ចាស់​កម្មវិធី​មួយ​រូប​ដែល​ធ្លាប់​អញ្ជើញ​អ្នក​នាង សាណា​ ឲ្យ​ធ្វើ​ពិធីករ ក្នុង១​កម្មវិធី​​អ្នក​នាង យក​តម្លៃ​ពី ៧០០ដុលារ ដល់ ១ ២០០ ដុល្លារ។

៣.ជីមមី៖ ត្បិត​តែ​ជា​ពន្លក​ថ្មី តែ​ពិធីការិនី ជីមមី ទទួល​បាន​ភាព​ល្បីល្បាញ​ក្នុង​រយៈពេល​ខ្លី ដោយសារ​តែ​កញ្ញា​អាច​និយាយ​បាន​ដល់​ទៅ​៣​ភាសា​យ៉ាង​ស្ទាត់​ជំនាញ មាន ខ្មែរ ថៃ និង​អង់គ្លេស ហើយ​ថែម​ទាំង​មាន​រូប​សម្រស់​ស្រស់​សោភា។ បើ​និយាយ​តម្លៃ​ខ្លួនវិ​ញ ធ្វើ​ជា​ពិធីករ​ម្តង កញ្ញា​យក​តម្លៃច​ន្លោះពី ៧០០​ដុល្លារ ដល់ ១ ០០០ ដុលារ៕

អត្ថបទ៖ ដេត ធន្នី

មតិយោបល់