
- 2018-07-24 08:54:55
- ស្ទីលតារា
មកស្គាល់តារាខ្មែរ ល្បីថាមានទម្រង់មុខស្រដៀង Selena Gomez បន្តិចមើល!
- 2018-07-24 08:54:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់តារាខ្មែរ ល្បីថាមានទម្រង់មុខស្រដៀង Selena Gomez បន្តិចមើល!
ចន្លោះមិនឃើញ
កន្លងមកអ្នកសិល្បៈស្រី៣រូបត្រូវបានសារព័ត៌មានក្នុងស្រុកមួយចំនួនចុះផ្សាយថា ពួកគេមានទម្រង់ស្រស់ស្អាតស្រដៀងតារាចម្រៀងលំដាប់ថ្នាក់ពិភពលោក Selena Gomez ។ ជុំវិញដំណឹងនេះក៏មានមតិមួយចំនួនលើកឡើងថា ស្រដៀងខ្លាំងណាស់។ តែក៏មានមតិផ្ទុយខ្លះទៀតថាមិនដូចសូម្បីតែបន្តិច។
ស្រីស្អាតទាំង ៣ដួងដែលល្បីមានមុខមាត់ស្រដៀងSelena Gomez រួមមាន៖
១/តារាសម្ដែងសិចស៊ីដើមទ្រូងទ្រលុកទ្រលន់ ព្រីម លីហ្សា កាលពីខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅត្រូវបានវិបសាយមួយចុះផ្សាយថា នាងមានទម្រង់មុខស្រដៀង Selena Gomez ខ្លាំងណាស់។ ព័ត៌មាននេះត្រូវបានសាមីខ្លួនមិនសប្បាយចិត្ត ដែលគ្រប់គ្នាមានការយល់ច្រឡំ និងបន្ទោសបង្អាប់រឿងនាងយកខ្លួនទៅប្រដូចនឹងតារាបរទេស Selena Gomez។
២/ កាលពីថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅតារាសម្ដែង ម៉ាក សែនសូនីតា ហៅតូតា ត្រូវបានសារព័ត៌មានក្នុងស្រុកមួយចុះផ្សាយថា នាង គឺជាកូនខ្មែរសុទ្ធសាធ តែមានទម្រង់មុខស្រស់ស្អាត ដូច Selena Gomez ។
៣/ បើនិយាយពីពិធីការិនី និងចម្រៀង សុភ័ក្រ្ដ កុសុម៉ា វិញកាលពីពេលថ្មីៗនេះ ត្រូវបានសារព័ត៌មានមួយចេញផ្សាយថា នាង មានមុខមាត់ដូចអតីតគូស្នេហ៍ Justin Bieber ខ្លាំងណាស់។ ដំណឹងនេះបានធ្វើឲ្យនាង ទប់សំណើចមិនបាន ដោយមិននឹកស្មានថា ខ្លួនមានសម្រស់ និងមុខមាត់ស្រដៀងទៅនឹងតារាចម្រៀងលំដាប់ថ្នាក់ពិភពលោកនោះទេ៕