• 2018-07-26 02:55:00
  • ព័ត៌មាន

Selena Gomez បំបែក​កំណត់​ត្រា​មួយ​របស់​ Beyonce លើ​ Instagram បន្ទាប់​ពី​ថ្ងៃ​កំណើត

  • 2018-07-26 02:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី ២​ថ្ងៃ​មុន​តារា​ចម្រៀង Selena Gomez បាន​បង្ហោះ​រូប​ថត​ ៧​សន្លឹក​រួម​គ្នា​លើ​បណ្ដាញ​សង្គម​ Instagram ដែល​ជា​ដំណើរ​កម្សាន្ត​របស់​នាង​និង​មិត្តភ័ក្ដិ​នៅ​ថ្ងៃ​កំណើត។ រូប​ភាព​ទាំង​នេះ​ បាន​បំបែក​កំណត់​ត្រា​របស់​ កំពូល​តារា​ចម្រៀង​ Beyonce ដោយ​មាន​អ្នក​ចូល​ចុច​ Like លឿន​បំផុត​គឺ​ដល់​ទៅ​១​លាន​ដង​ក្នុង​រយៈ​ពេល​តែ ១៣​នាទី។

ស៊េរី​រូប​ថត Selena បង្ហោះ​លើ​ Instagram

ឥឡូវ​នេះ​ អ្វី​ដែល​ Selena បាន​បង្ហោះ​នោះ​មាន​អ្នក​ចុច​ Like ដល់​ទៅ​ជាង ៩លាន​ដង​បាត់​ទៅ​ហើយ ដោយ​ចំនួន​នោះ​នៅ​តែ​កើន​ឡើង​មិន​ឈប់​ឈរ។

បើ​យោង​ទៅ​តាម Billboard រូប​ភាព​មាន​ផ្ទៃ​ពោះ​របស់​ Beyonce ដែល​បាន​បង្ហោះ​កាល​ពី​ឆ្នាំ​មុន មាន​អ្នក​ចុច​ Like ដល់​ទៅ ៧,៨​លាន​ដង​ក្នុង​រយៈ​ពេល​តែ​១២​ម៉ោង ខណៈ​ដែល​ការ​ប្រកាស​នៃ​ការ​មាន​ផ្ទៃ​ពោះ​កូន​ភ្លោះ​ក្រោយ​មាន​អ្នក​ចុច​ Like ៦,៤​លាន​ដង​ក្នុង​រយៈ​ពេល​តែ​២ទៅ​៣​ម៉ោង។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ Selena ក៏​យក​ឈ្នះ Beyonce ចំពោះ​បរិមាណ​ទឹក​ប្រាក់​ដែល​រក​បាន​ពី Instagram។ តារា​រូប​នេះ​អាច​ទារ​តម្លៃ​យ៉ាង​តិច ៨០​ម៉ឺន​ដុល្លារ​សម្រាប់​រូប​ភាព​មួយ​សន្លឹក​លើ Instagram ដើម្បី​ផ្សព្វផ្សាយ​ផលិតផល​ផ្សេងៗ ខណៈ​ពេល​ Beyonce យក​ថ្លៃ ៧០​ម៉ឺន​ដុល្លារ។ ក៏​ប៉ុន្តែ​តម្លៃ​ខ្លួន​ Selena នៅ​ថោក​ជាង​ Kylie Jenner ដែល​ស៊ី​ថ្លៃ​១​លាន​ដុល្លារ​ចំពោះ​រូប​ភាព​មួយ​សន្លឹក​លើ​ Instagram៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់