- 2018-07-27 04:48:41
- ព័ត៌មាន
ស្រីស្អាត៣រូប មានទីផ្សារខ្ពស់ ក្តាប់តំណែងតួឯកជាបន្តបន្ទាប់
- 2018-07-27 04:48:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រីស្អាត៣រូប មានទីផ្សារខ្ពស់ ក្តាប់តំណែងតួឯកជាបន្តបន្ទាប់
ចន្លោះមិនឃើញ
ខណៈទីផ្សារភាពយន្តកំពុងតែមានសន្ទុះ តារាសម្តែងប្រុសស្រីក៏មមាញឹកនឹងការសម្តែង ក្នុងនោះមានតារាពន្លកថ្មីជាច្រើនរូបដែលមានទាំងទេពកោសល្យ និងរូបសម្រស់ស្រស់សោភា។ ថ្ងៃនេះ Sabay សូមណែនាំតារាស្រីវ័យក្មេង៣រូប កំពុងត្រូវប៉ាន់ក្នុងការសម្តែង លេចមុខក្នុងរឿងភាពទូរទស្សន៍ ខែ្សភាពយន្តខ្នាតធំព្រោងព្រាត។
១.សាឡាត់ ស្រីឡាង៖ មានវត្តមានក្នុងរឿងភាគ "គូស្នេហ៍បម្រុង" ដែលកំពុងដាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ CTN។ ថ្មីៗនេះតារាស្រីដែលមានកម្ពស់ដល់ទៅ ១ម៉ែត្រ ៧០សង់ទីម៉ែត្រ រូបនេះកំពុងតែសម្រុកថតរឿងភាគដែលប្រែក្លាយពីប្រលោមលោកដ៏ល្បីមានអ្នកអានរាប់លាននាក់ "ថ្ងៃមុនស្អប់ ថ្ងៃនេះស្រលាញ់" ឲ្យស្ថានីយទូរទស្សន៍ PNN ថែមទៀត។
ក្នុងរឿងភាគថ្មីនេះ ស្រីឡាង ត្រូវប៉ះជាមួយតួប្រុស ប៊ឺរី។ ស្រីឡាង បានចូលប្រឡូកក្នុងវិស័យសិល្បៈនៅអាយុ១៨ឆ្នាំ បើគិតចាប់តាំងពីឆ្នាំ២០១៤ រហូតមកទល់បច្ចុប្បន្ន តារាស្រីមានកំណើតមកពីស្រុកស្អាង ខេត្តកណ្ដាលម្នាក់នេះ បានសម្តែងជាតួឯជាច្រើនរឿងមកហើយ "ខ្មោចអាសង្ហា" រឿងដំបូងដែលកញ្ញាបានសម្តែងជាតួឯក។
២.ស៊ិម ស្រីនិច៖ បន្ទាប់ពីទទួលបានជោគជ័យក្នុងការសម្តែងជាតួឯកឆោមគន់ ពៅ ពណ្ណរី ក្នុងរឿងភាគ "ស្រទន់មន្តស្នេហ៍" តារាស្រីវ័យក្មេងរូបនេះបានឈានចូលជើងក្នុងវិស័យសម្តែងពេញទំហឹងនៅឆ្នាំនេះ។ ឈរជើងលើវិថីសិល្បៈត្រឹមតែជាង១ឆ្នាំប៉ុណ្ណោះ ស្រីនិច ធ្លាប់សម្តែងភាពយន្តដល់ទៅជាង២០រឿង ហើយថ្មីៗនេះ តារាស្រីវ័យ២០ឆ្នាំខាងលើបានគ្រងតួឯកក្នុងរឿង "កញ្ញាជើងខ្លាំង" របស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥។
ស៊ឹម ស្រីនិច ហក់ចូលសិល្បៈមុនដំបូងតាមរយៈកម្មវិធីប្រឡងបង្ហាញម៉ូដ Sun supermodel ក្នុងឆ្នាំ២០១៦ ទទួលបានជយលាភីលេខ១។
៣.ចែឡេង៖ តារាស្រីវ័យក្មេងដែលកំពុងមានទីផ្សារសិល្បៈរូបនេះទើបបញ្ចប់ដោយជោគជ័យ នូវភាពយន្តខ្នាតធំ "បាតដៃខ្មៅ" ដែលបានដាក់បញ្ចាំងនៅគ្រប់រោងភាពយន្តកាលពីចុងខែមិថុនា កន្លងទៅ។ មិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាតប៉ុណ្ណោះទេ ទេពកោសល្យសម្តែងរបស់ ចែឡេង ក៏ទទួលបានការគាំទ្រពីមហាជន ហើយថ្មីៗ ចែឡេង ត្រៀមនឹងលេចមុខនៅក្នុងភាគទូរទស្សន៍"អាពាហ៍ពិពាហ៍ចៃដន្យ" ។
ស្រីស្អាត ចែឡេង មានឈ្មោះដើម ឈាង ហ៊ុយឡេង អាយុ២០ឆ្នាំ ត្រូវបានអ្នកគាំទ្រស្គាល់តាមរយៈ Web Series "មន្តស្នេហ៍ប្រធានថ្នាក់តូច" ។