- 2018-08-02 08:42:52
- ចម្រៀង
បទចម្រៀងថ្មីពី Nikki Nikki និង TingTong ស្តាប់ហើយជីវិតពោរពេញដោយក្តីសុខ (មានវីដេអូ)
- 2018-08-02 08:42:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បទចម្រៀងថ្មីពី Nikki Nikki និង TingTong ស្តាប់ហើយជីវិតពោរពេញដោយក្តីសុខ (មានវីដេអូ)
ចន្លោះមិនឃើញ
បទចម្រៀងថ្មី ពីកញ្ញា Nikki Nikki និង TingTong ចំណងជើងថា «និយាយថាអរគុណ» ច្រៀងរួមគ្នាលើកទឹកចិត្តអ្នកស្ដាប់ឱ្យចេះវាចាពាក្យថាអរគុណចំពោះមនុស្សជុំវិញខ្លួនអ្នកពិសេសមនុស្សដែលស្រលាញ់អ្នក។
សារសំខាន់ពីតារាចម្រៀង Original ពីបទចម្រៀងថ្មីនេះស្តែងចេញត្រង់ៗ ខ្លីៗ ងាយៗ អត្ថន័យចាក់ដោត ពី Nikki Nikki គឺថា «ជីវិតពោរពេញដោយក្តីសុខ ដោយសារយើងចេះប្រើពាក្យថាអរគុណ ស្នាមញញឹមរបស់យើងនៅពេលនេះ ដោយសារយើងចេះនិយាយថាអរគុណ»។
សិល្បកររូបនេះ កម្រចេញបទចម្រៀងណាស់ តែពេលចេញបទម្តងៗ គឺចាក់ដោតអារម្មណ៍ និងមនោសញ្ចេតនា អត់ទ្រាំមិនសរសើរមិនបាន នេះបើតាម comment ជាច្រើនខាងក្រោម វីដេអូបទចម្រៀង មួយបទនេះ ក្នុង Channel Youtube ផ្លូវការរបស់ កញ្ញា Nikki Nikki ។
លើសពីនោះទៀត ក៏មានសារសរសើរ គាំទ្រ ដល់ការខិតខំផលិត និងតែងនិពន្ធចម្រៀងដែលមានសារអប់រំ និងជំរុញលើកទឹកចិត្តឱ្យចូលរួមបង្កើតបរិយាសរីករាយ ក្នុងសង្គម និងពិសេសមនុស្សដែលនៅជុំវិញខ្លួនរបស់អ្នកដែលធ្វើអំពើល្អមកកាន់អ្នក ហើយ Nikki Nikki ធ្លាប់ប្រាប់ថា «កុំភ្លេចនិយាយពាក្យថា អរគុណ»។
ចង់ដឹងថាបទ ចម្រៀង មួយបទនេះមានអត្ថន័យប៉ុនណា តោះទស្សនាវីដេអូបទចម្រៀងរបស់ កញ្ញា Nikki Nikki ខាងក្រោម៖