- 2018-08-03 02:16:08
- ព័ត៌មាន
Selena ខូចចិត្តដល់ស្រក់ទឹកភ្នែក អាណិតមិនអាចជួយអ្វីបាន ខណៈមិត្តល្អ Demi ដេកពេទ្យ
- 2018-08-03 02:16:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Selena ខូចចិត្តដល់ស្រក់ទឹកភ្នែក អាណិតមិនអាចជួយអ្វីបាន ខណៈមិត្តល្អ Demi ដេកពេទ្យ
ចន្លោះមិនឃើញ
តារាចម្រៀង Demi Lovato ត្រូវបានប្រទះឃើញសន្លប់បាត់បង់ស្មារតីដោយការប្រើប្រាស់ថ្នាំលើសកម្រិតកាលពីថ្ងៃទី ២៤ ខែកក្កដា។ រហូតមកដល់ពេលនេះ អស់រយៈពេលជាង ១ សប្ដាហ៍ហើយដែលនាងនៅបន្តស្ថិតក្នុងមន្ទីរពេទ្យនៅឡើយ។
បើតាមប្រភពព័ត៌មានជិតស្និទ្ធមួយបានបញ្ជាក់ថា៖ "Selena Gomez កំពុងពិបាកចិត្តខ្លាំង ខណៈ Demi Lovato បន្តស្ថិតក្នុងមន្ទីរពេទ្យនៅឡើយ ហើយនាងពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង។ នាងតែងតែគិតពី Demi ហើយបានព្យាយាមខំទប់ទឹកភ្នែកអាណិតមិត្តរបស់នាង"។
ប្រភពដដែលបានបន្តទៀតថា៖ "Selena មានអារម្មណ៍មិនល្អនោះទេ នៅពេល Demi ស្ថិតក្នុងការលំបាកបែបនេះ។ នាងពិតជាខ្លាចក្នុងការគិតពីការឈឺចាប់របស់មិត្តនាងណាស់ ហើយ Selena ក៏ធ្លាប់ឆ្លងកាត់បញ្ហាសុខភាពបែបនេះដែរ ដូច្នេះហើយនាងយល់ពីអារម្មណ៍លំបាកក្នុងខ្លួនបែបណា នៅពេលស្ថិតក្នុងមន្ទីរពេទ្យបែបនេះ។ Selena សង្ឃឹមថា នាងអាចជួយអ្វី Demi បាន នាងបន់ស្រន់ឲ្យ Demi ជាសះស្បើយឆាប់ៗ"។
គួររម្លឹកដែរថា តារាចម្រៀង Demi គឺកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ Cedars-Sinai Medical Center ក្នុងទីក្រុង Los Angeles។ ក្រុមគ្រូពេទ្យមិនទាន់បញ្ជាក់ឲ្យច្បាស់នៅឡើយទេថា នាងអាចចេញពីមន្ទីរពេទ្យបានពេលណាឲ្យប្រាកដនោះទេ ដោយសារស្ថានភាពសុខភាពរបស់នាងនៅទន់ខ្សោយនៅឡើយ៕