• 2018-08-06 02:19:07
  • ព័ត៌មាន

Demi សរសេរ​សារ​ជូន​អ្នក​គាំទ្រ​លើក​ដំបូង ក្រោយ​គ្រោះថ្នាក់​ដោយ​លេប​ថ្នាំ​លើស​កម្រិត

  • 2018-08-06 02:19:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង Demi Lovato បាន​ចេញ​មុខ​បក​ស្រាយ​ជា​លើក​ដំបូង ក្រោយ​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​មួយ​រយៈ​ធំ​ព្រោះប្រតិកម្ម​ថ្នាំ​លើស​កម្រិត។ តារា​ចម្រៀង​រូប​នេះ បាន​សរសេរ​សារ​យ៉ាង​វែង​អន្លាយ​មួយ​​លើ​គណនី Instagram ​ផ្ញើ​​ជូន​ទៅ​អ្នក​គាំទ្រ​របស់​នាង។ ក្នុង​សារ​មួយ​នោះ​ដែរ នាង​បាន​សរសេរ​ថា៖ ​​​

“ខ្ញុំ​តែងតែ​បើក​ចំហ​ប្រាប់​គ្រប់គ្នា​អំពី​ផល​ពិបាក​របស់​ខ្ញុំ​ជាមួយ​ការ​ប្រើប្រាស់​ថ្នាំ​រំងាប់​អារម្មណ៍​ ហើយ​អ្វី​ដែល​ខ្ញុំ​​ទទួល​បាន​​ និង រៀនសូត្រមកនោះគឺ​ ជំងឺ មិន​មែន​ជា​អ្វី​ដែល​អាច​​បាត់ ឬ​រលាយ​តាម​ពេលវេលា​នោះ​ទេ។ វា​ជា​អ្វី​ដែល​យើង​ត្រូវ​បន្ត​ឆ្លងកាត់ ហើយ​ខ្ញុំមិនទាន់បានឆ្លងកាត់ផុតនៅឡើយទេ។

ខ្ញុំ​ចង់​អរគុណ​ព្រះ​ដែល​​រក្សា​ជីវិត​ខ្ញុំ​ឲ្យ​មាន​សុវត្ថិភាព និង​មាន​ផា​សុខភាព។ ចំពោះ​អ្នក​គាំទ្រ​ទាំង​អស់ ខ្ញុំ​តែងតែ​ចងចាំ​ការ​ស្រឡាញ់ និង​ការ​គាំទ្រ​របស់​អ្នក​ទាំង​អស់​គ្នា​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​មក​នេះ និង​នៅ​ថ្ងៃ​ខាង​មុខ​ទៀត។ ជាមួយ​គំនិត​សុទិដ្ឋិនិយម និង​ការ​​បន់ស្រន់​របស់​អ្នក​ទាំង​អស់​គ្នា បាន​ជួយ​ខ្ញុំ​ឲ្យ​រួច​ផុត​ពី​​ពេលវេលា​លំបាក​ទាំង​នេះ។ ខ្ញុំ​សូម​អរគុណ​ដល់​ក្រុម​គ្រួសារ​ មិត្តភក្ដិ បុគ្គលិក​នៅ​មន្ទីរពេទ្យ Cedars-Sinai Medical Center ដែល​តែងតែ​នៅ​ជាមួយ​ខ្ញុំ​រយៈពេល​កន្លង​មក​នេះ។ បើ​គ្មាន​ពួក​គេ​ទេ ខ្ញុំ​ប្រហែល​ជា​មិន​អាច​សរសេរ​សារ​នេះ​បាន​ទេ....”។

បើ​តាម​ប្រភព​ជិតស្និទ្ធ​មួយ​បាន​ប្រាប់​ទៅ​កាន់​សារព័ត៌មាន CNN បាន​ឲ្យ​ដឹង​ថា តារា​ចម្រៀង Demi Lovato នឹង​ទៅ​មណ្ឌល​កែប្រែ ក្រោយ​ចាកចេញ​ពី​មន្ទីរពេទ្យ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់