• 2018-08-07 04:04:27
  • ព័ត៌មាន

តារាចម្រៀងសាន់ដេ រ៉ា បូទី កំណត់ថ្ងៃចូលរោងការ ក្រោយភ្ជាប់ពាក្យក្ដៅៗ

  • 2018-08-07 04:04:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ពន្លក​ថ្មី​ រ៉ា ប៊ូទី បាន​កំណត់​ថ្ងៃ​​ចូល​រោង​ការ​​ក្រោយ​ពី​ភ្ជាប់​ពាក្យ​កាល​ពី​ថ្ងៃ​ទី៥ ខែ សីហា ឆ្នាំ​២០១៨ កន្លង​ទៅ​ថ្មី​ៗ​នេះ​នៅ​គេហដ្ឋាន​​​​ក្នុង​ទី​រួម​ខេត្ត​កំពង់ចាម ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​មេបា​ចាស់​ទុំ​ទាំង​សង្ខាង។

រ៉ា ប៊ូទី ថា ក្រោយ​ពី​ភ្ជាប់​ពាក្យ​ហើយ​ នាង និង​​គូ​ដណ្ដឹង​បាន​កំណត់​ជ្រើស​រើស​ថ្ងៃ​​ខែ​ឆ្នាំ​រៀប​ការ​រួច​ ហើយ​ដោយ​មិន​ចង់​បន្លាយ​ពេល​វេលា​​តទៅ​ទៀត​ទេ បន្ទាប់​ពី​​មើល​ចិត្ត​ថ្លើម​គ្នា​​អស់​រយៈ​ពេល​ ៣ឆ្នាំ ពោល​​គឺ​តាំង​ពី​មុន​ចូល​ប្រឡូក​សិល្បៈ។​

ថ្ងៃ​ជ័យ​មង្គល​ រ៉ា ប៊ូទី នឹង​ប្រព្រឹត្តិ​ទៅ​នៅ​​អំឡុង​ ខែ វិច្ឆិកា ឆ្នាំ ២០១៨ខាងមុខ នៅ​​គេហដ្ឋាន​របស់​នាង ក្នុង​ទី​រួម​ខេត្ត​កំពង់​ចាម​តែម្ដង។ ដោយ​ត្រៀម​នឹង​អញ្ជើញ​ភ្ញៀវ​សិល្បៈ​​ជា​ច្រើន​រូប​ឲ្យ​ចូល​រួម​ផង​ដែរ ពិសេស​គឺ​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​សាន់ដេ។

“ខ្ញុំ​ និង​គូ​ដណ្ដឹង​នៅ​មិន​ទាន់​ច្បាស់​ទេ ថា​ក្រោយ​ពី​រៀប​ការ​នៅ​កំពង់​ចាម​រួច មក​កាត់​ចំណង​ដៃ​នៅ​ភ្នំពេញ​នោះ​ ចាំ​ដល់​ថ្ងៃ​ហ្នឹង​ចាំ​គិត​​តទៅ​ទៀត"។ រ៉ា ប៊ូទី រៀបរាប់។

អនាគត​ស្វាមី​ រ៉ា បូទី មាន​ឈ្មោះ ទូច សុភ័ក្ត្រា មាន​មុខ​របរ​ជា​មន្ត្រី​ប៉ូលិស​ និង​អ្នក​ជំនួញ​​ម្នាក់​នៅ​ទីក្រុង​ភ្នំពេញ។ បន្ទាប់​ពី​រៀប​ការ​រួច​ នាង នៅ​តែ​ប្រឡូក​សិល្បៈ​ដដែល​ប្រសិន​បើ​ទស្សនិកជន​នៅ​តែ​ស្រឡាញ់​គាំទ្រ​រូប​នាង៕​

អត្ថបទ៖ ឆុង ស៊ីណាន

រូបថត៖ផ្ដល់ឲ្យដោយ រ៉ា ប៊ូទី

មតិយោបល់