• 2018-08-08 07:27:14
  • ចម្រៀង

ស្ងាត់​មួយរយៈ តាមពិត ស៊ីរ៉ា សម្ងំនិពន្ធបទចម្រៀងថ្មីៗ តែលែងកម្សត់ដូចលើកមុនហើយ (មានវីដេអូ)

  • 2018-08-08 07:27:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀង Original Song រុន ស៊ីរ៉ា ម្ចាស់បទ «ច្រណែនគេដែលមិនមែនជាខ្ញុំ» ក្រោយ​ពីបានជាប់កុងត្រា​ក្នុង​ផលិត​កម្ម TMS ហាក់ស្ងៀតមិនសូវចេញបទចម្រៀងថ្មី តែជាក់ស្តែងរូបនាង​កំពុង​សង្ងំតែងនិពន្ធបទចម្រៀងថ្មីសម្រាប់ត្រៀមបង្ហាញខ្លួនជាថ្មី។

ក្នុងការបង្ហាញខ្លួនជាថ្មីម្តងទៀត កញ្ញា ស៊ីរ៉ា នឹងនាំយកចង្វាក់ភ្លេង ក៏ដូចជាចម្រៀងបែប​កន្ត្រាក់​អារម្មណ៍ម្តង ត្បិតអីធ្លាប់តែតែងនិពន្ធបទចម្រៀងបែបមនោសញ្ចេតនា កម្សត់ៗ ដែលធ្វើឱ្យ​មានការ​យល់​ច្រឡំថាជារឿងពិតរបស់ខ្លួនឯង។ តែធាតុពិត ស្រីស្អាតសម្លេងងំម្នាក់នេះ តែងបទចម្រៀង​សម្រាប់លួង និងលើកទឹកចិត្តមិត្តភ័ក្តរបស់នាងតែប៉ុណ្ណោះ។

ឆ្លើយឆ្លងក្នុងបទសម្ភាសជាមួយ Sabay កញ្ញា រុន ស៊ីរ៉ា បង្ហើបថា កញ្ញាមិនមានម្ចាស់បេះដូងនៅ​ឡើយ​ទេ ភាគច្រើនអារម្មណ៍របស់កញ្ញា ជាប់ចិត្តតែជាមួយតន្រ្តី ការងារ និង​ការ​សិក្សា​ច្រើន រហូត​ប៉ា​ម៉ាក់​ឆ្ងល់​ខ្លាច​ថា​មិន​ចេះ​មាន​ស្នេហា​នេះ​បើ​តាម​បញ្ជាក់​របស់​កញ្ញា​ ស៊ីរ៉ា។

កញ្ញា រុន ស៊ីរ៉ា បន្តថា៖ «រឿងបេះដូង​មិនទាន់​ចង់គិតគួរទេបង ចាំពេលណាពេលហ្នឹងទៅ ពេល​នេះ​គិត​រឿង​ការងារ​សិនបង ព្រោះខ្ញុំរៀនចប់ហើយ ហើយក៏កំពុងគិតថាបើក​ជា​ឱសថស្ថាន​មួយ​កន្លែង​ឆាប់​នេះ​ដែរ​ ស្តាយជំនាញដែរខំរៀនមកហើយ»។

អត្ថបទ៖ Sunny

មតិយោបល់