- 2018-08-14 03:08:09
- ព័ត៌មាន
ស្ងាត់ៗ ស្រាប់តែមានដំណឹងស្រីស្អាត សុវណ្ណា ហ្គិច បិទហាងបាត់ទៅហើយ!
- 2018-08-14 03:08:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ងាត់ៗ ស្រាប់តែមានដំណឹងស្រីស្អាត សុវណ្ណា ហ្គិច បិទហាងបាត់ទៅហើយ!
ចន្លោះមិនឃើញ
ទើបតែប្រមាណ២ខែ ក្រោយធ្លាយដំណឹងសម្ងំបើកអាជីវកម្មផ្នែកភេសជ្ជៈ នៅម្ដុំបឹងកេងកងនោះ ឥឡូវមានដំណឹងថ្មីមកទៀតថា អាជីវកម្មសម្រាប់យុវវ័យរបស់ សុវណ្ណា ហ្គិច នោះ ត្រូវបានបិទទៅវិញហើយ។
តាមប្រភពពីក្នុងចង្កោមសិល្បៈស្និទហ្នឹង តារាស្រីខាងលើ បានបង្ហើបថា អាជីវកម្មយីហោ "Frame Tea” របស់នាង សុវណ្ណា ហ្គិច មានទីតាំងនៅម្ដុំបឹងកេងកង បានបិទឈប់ធ្វើអាជីវកម្មប្រមាណ១ខែមកហើយ ជាមួយគ្នាផ្ទះដែលជាទីតាំងនាងជួលសម្រាប់បើកហាងនោះ ថ្មីៗនេះ គេបានឃើញ ទីតាំងនោះ ត្រូវម្ចាស់គេ បានដាក់ជួលសម្រាប់អតិថិជនថ្មីហើយដែរ។
ចំពោះមូលហេតុ នៃការបិទអាជីវកម្មកណ្ដាលទីនេះ ប្រភព បានបញ្ជាក់ថា អាចមកពីខាតឡុងចុង ព្រោះដំណើរការមួយរយៈកន្លងមកនេះ ហាក់មិនសូវទទួលជោគជ័យឡើយ។
សុវណ្ណា ហ្គិច បានទទួលស្គាល់ ថានាងពិតជាបានបិទអាជីវកម្មរបស់នាងខាងលើមែន។ យ៉ាងណា ក៏ដោយ នាងបានទាត់ចោលចំពោះការលើកឡើងថា នាងបិទដោយសារតែខាតចុងខាតដើម។ "អត់ទេ អត់មានខាតទេបង វាគ្រាន់តែទប់ទល់ៗ មិនចំណេញប៉ុណ្ណោះ អោយខាត អត់ខាតទេ!"។
តារាកូនចិន បញ្ជាក់ថា ដើមហេតុធំបំផុតដែលនាងសម្រេចចិត្តបិទហាងនៅទីតាំងខាងលើ ព្រោះតែចង់ប្ដូរទីតាំងប៉ុណ្ណោះ ដោយសារទីតាំងមុននោះមិនសូវល្អ មិនសូវមានមនុស្សចេញចូល។ ដូច្នេះហើយ ទើបផ្អាកសិន រកទីតាំងថ្មី មិនមែនបិទទាំងស្រុងនោះទេ។ បច្ចុប្បន្ន សុវណ្ណា ហ្គិច កំពុងសំឡឹងរកទីតាំងថ្មីនៅរាជធានី សម្រាប់ដំណើរការអាជីវកម្មឡើងវិញ។
ដ្បិតថាជាតារាសម្ដែង ប៉ុន្តែ ប្រាក់ ហ្គិច ឬសុវណ្ណា ហ្គិច ក៏ជាអ្នកសកម្មនឹងការរកស៊ីមួយរូប ដោយនាងធ្លាប់បើកអាជីវកម្ម២-៣រួចមកហើយ។ មុនដំបូង នាងបើកកន្លែងផឹកស៊ី២ដងនៅកោះពេជ្រ ចុងក្រោយមកបើកអាជីវកម្មភេសជ្ជៈដែលយុវវ័យចូលចិត្តមានយីហោ "Frame Tea” ដើមឆ្នាំនេះ។ បើទោះ បានផ្អាកអាជីវកម្មនៅរាជធានី ប៉ុន្តែអាជីវកម្មដូចគ្នានេះ នាងបានទៅបើកនៅខេត្តសៀមរាបដល់ទៅ២កន្លែងឯណោះ។
តួស្រីក្នុងរឿង "គូស្នេហ៍រុងរឿង" បញ្ជាក់ថា "Frame Tea” របស់នាងនៅសៀមរាប ដែលធំជាងពីរសាខាមុននោះ ទើបបើកដំណើរការថ្មីៗនេះ ក្រោយពីសាខាទី១នៅលើទឹកដីអង្គរ មានទីតាំងក្នុងវិទ្យាល័យ ១០មករា ទទួលជោគជ័យ។ ដោយឡែក នៅរាជធានី នាងនឹងបើកដំណើរការឡើងវិញឆាប់ៗ បន្ទាប់ពីរកបានទីតាំងល្អហើយ៕