• 2018-08-17 07:30:39
  • ព័ត៌មាន

Scarlett Johansson ទម្លាក់​​ Angelina Jolie ពី​តំណែង​​​តារា​ស្រី​រក​ចំណូល​បាន​ច្រើន​ជាង​គេ​បំផុត

  • 2018-08-17 07:30:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មី​ៗ​នេះ តារា​សម្ដែង​ក្នុង​រឿង "Avengers” Scarlett Johansson បាន​​ឡើង​គ្រង​តំណែង​លើ​កំពូល​តារាង​តារា​ស្រី​ដែល​រក​ប្រាក់​ចំណូល​បាន​ច្រើន​ជាង​គេ​ក្នុង​ឆ្នាំ ២០១៨ របស់ Forbes។

ក្នុង​ឆ្នាំ​នេះ តួអង្គ Black Widow រក​បាន​ចំណូល​ជា​ច្រើន បើ​គណនា​ចាប់​ពី​ខែ​មិថុនា ឆ្នាំ ២០១៧ រហូត​ដល់​ខែ​មិថុនា ឆ្នាំ ២០១៨​នេះ នាង​រក​ចំណូល​បាន​សរុប​រហូត​ដល់ ៤០,៥ លាន​ដុល្លារ​ឯណោះ។​ ជាមួយ​នឹង​ចំណូល​​ច្រើន​បែប​នេះ​ហើយ ទើប​នាង​អាច​ឡើង​មក​លំដាប់​កំពូល​តារាង ដោយ​បាន​ទម្លាក់​តារា​សម្ដែង Angelina Jolie មក​ចំណាត់​ថ្នាក់​លេខ ២​វិញ ជាមួយ​នឹង​ប្រាក់​ចំណូល ២៨ លាន​ដុល្លារ។ សម្រាប់​ចំណាត់​ថ្នាក់​លេខ ៣ លេខ ៤ និង​លេខ ៥ បាន​ទៅ​លើ តារា​សម្ដែង Jennifer Aniston, Jennifer Lawrence និង Reese Witherspoon។

គួរ​បញ្ជាក់​ដែរ​ថា នេះ​ជា​លើក​ទី​១​ហើយ ដែល​តារា​សម្ដែង​ស្រី​រូប​នេះ បាន​ឡើង​មក​លើ​កំពូល​តារាង បើ​គិត​តាំង​ពី​ឆ្នាំ ២០១៥​មក។ អរគុណ​ចំពោះ​វត្តមាន​របស់​នាង ក្នុង​ការ​ដើរ​តួ​ជា Black Widow ក្នុង​រឿង "Avenger:Infinity Wars” ដែល​បាន​ធ្វើ​ឲ្យ​តារា​ស្រី​រូប​នេះ ទទួល​បាន​ភាព​ល្បីល្បាញ​កាន់​តែ​ខ្លាំង៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់