• 2018-08-17 12:30:54
  • ព័ត៌មាន

តើ​ចម្រៀង "អាយ៉ៃ" ត្រូវ​បានបញ្ចូល​ក្នុង​កម្ម​វិធី​សិក្សា​​ផ្លូវ​ការ​សាលាភូមិន្ទ​វិចិត្រ​សិល្បៈ​​ឆ្នាំ​ណា?

  • 2018-08-17 12:30:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តោះ...ដល់​ថ្ងៃ​ទៀត​ហើយ​ប្រិយមិត្ត ថ្ងៃ​សាក​ល្បង​ចំណេះ​ដឹង​ទូទៅ ផ្នែក​សិល្បៈ។ សំណួរ​សំខាន់​របស់​យើង​នៅ​ថ្ងៃ​នេះ គឺ​ពាក់​ព័ន្ធ​នឹង​សិល្បៈ​ចម្រៀង "អាយ៉ៃ"។

បើ​តាម​ឯក​សារ​ទស្សនីយ​ភាព​ខ្មែរ​ សិល្បៈ​អាយ៉ៃ​មាន​ប្រភព​កំណើត​ចេញ​ពី​ចម្រៀង​ប្រប​កៃ​ គឺ​ចម្រៀង​ឆ្លង​ឆ្លើយ​គ្នា​ដែល​មាន​ប្រុស​ម្ខាង​ និង​ស្រី​ម្ខាង​ ឈរ​តម្រៀប​គ្នា​ជា​ជួរ​ទល់​មុខ​គ្នា​ទះ​ដៃ​ព្រម​គ្នា​ជា​ចង្វាក់​ ហើយ​ច្រៀង​ត​គ្នា​ទៅ​វិញ​ទៅ​មក​។

លោក ព្រហ្ម ម៉ាញ សិល្បករ​ចម្រៀង​អាយ៉ៃ(រូប​តំណាង)

ចម្រៀង​ប្រប​កៃ​ ឬ​ភ្លេង​វង់​ធំ​នេះ​ មាន​កំណើត​តាំង​ពី​យូរ​លង់​ណាស់​មក​ហើយ​នៅ​ប្រទេស​កម្ពុជា​ ។​ ប៉ុន្តែ​រហូត​ដល់​ចុង​សតវត្ស​ទី​១៩​ និង​ដើម​សតវត្ស​ទី​២០​ ទើប ពូយ៉ៃ (១៨៧៨-១៩៥៨)​ ដែល​មាន​ដើម​កំណើត​នៅ​ភូមិ​ឈើ​នាង​ខ្ពស់​ ឃុំ​ព្រះ​និព្វាន​ ស្រុក​គង​ពិសី​ ខេត្ត​កំពង់​ស្ពឺ ជា​សមា​ជិក​ម្នាក់​​ក្នុង​ក្រុម​សិល្បៈ​ភ្លេង​វង់​ធំ​មួយ​ក្រុម​ នៅ​ភូមិ​ត្រពាំង​ទា​ ឃុំ​ពង​ទឹក​ ស្រុក​កណ្តាល​ស្ទឹង​ ខេត្ត​កណ្តាល​ (នៅ​ខាង​ត្បូង​ផ្លូវ​ជាតិ​ភ្នំពេញ​-កំពង់​ស្ពឺ​)​ បាន​ធ្វើ​ឱ្យ​មាន​ព្រឹត្តិ​ការណ៍​ថ្មី​សម្រាប់​ទម្រង់​សិល្បៈ​នេះ​ឡើង។

ហេតុផល គឺ​ដោយ​សារ​តែ​ពូយ៉ៃ មាន​ទេពកោសល្យ​ច្រៀង​ពីរោះ មាន​វោហាស័ព្ទ​ក្បោះក្បាយ​ឥត​ព្រាង​ទុក ទើប​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង។ ដូច្នេះ​រាល់​ពេល​អ្នក​ភូមិ​ចង់​ទស្សនា រមែង​បបួល​គ្នា​ថា "តោះ​ទៅ​មើល​ពូយ៉ៃ ឬ​ទៅ​មើល​អាយ៉ៃ"។ ក្រោយ​មក​ការ​និយម​ហៅ "អាយ៉ៃ" ហាក់​ទម្លាប់​ជាង ទើប​ទម្លាប់​ហៅ "អាយ៉ៃៗ" ជំនួស​វង់​ភ្លេង​ធំ​របស់​គាត់ បន្ត​មក​ដល់​សព្វ​ថ្ងៃ៕

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទថ្មី