• 2018-08-18 08:29:45
  • ព័ត៌មាន

​កុល ដា​វី​ ប្រាប់​គន្លឹះ​ឈរ​​ឈ្មោះ​ជា​អ្នក​តំណាង​ផលិតផល​ជិត​១០​ឆ្នាំ យ៉ាង​ជោគ​ជ័យ

  • 2018-08-18 08:29:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កញ្ញា ​កុល ដា​វី កំពុង​មាន​ទីផ្សារ​ខ្លាំង​​ក្នុង​អាជីព​សិល្បៈ ទាំង​ការ​សម្ដែង​ភាព​យន្ត ការ​សម្ដែង MV ពិធី​កា​រី​នី និង​ថត​ស្ប៉ត​ពាណិជ្ជកម្ម​ជា​ដើម។ លើស​ពី​នេះ តារា​ស្រី​និយម​ភាព​សិច​ស៊ី បាន​ក្លាយ​ជា​អ្នក​ឈរ​ឈ្មោះ​​តំណាង​ឲ្យ​​ផលិត​ផល​ជា​បន្ត​បន្ទាប់ រហូត​មាន​​ក្រុមហ៊ុន​សំណង់​ ​ពេញ​ចិត្ត​​ទេព​កោសល្យ​​កញ្ញា ​ឲ្យ​គ្រង​តំណែង​នេះ​ មិន​ផ្លាស់​ប្ដូរ​អស់​ពេល​ជាង​១០​ឆ្នាំ​មក​ហើយ។​

​កត្តា​ដែល​ធ្វើ​ឲ្យ​ខ្លួន​ អាច​ឈរ​បាន​យ៉ាង​រឹងមាំ​ក្នុង​នាម​​​ជា​អ្នក​តំណាង​ឲ្យ​ផលិត​ផល​​គ្រឿង​សំណង់​ជាង​១០​ឆ្នាំ​មក​​នេះ ​តួ​អង្គ​ ក្នុង​រឿង "​ផ្កាថ្ម" ប្រាប់​ថា​ដោយ​សារ​ទម្រង់​មុខ​ភាព​សិច​ស៊ី ថត​ទៅ​មិន​ឆ្គង គួរ​ឲ្យ​ទាក់​ទាញ។

គូ​ស្នេហ៍​តារា​ចម្រៀង សុខ រក្សា បន្ត​ថា នៅ​ពេល​កាច់​ស្ទីល​ថត​យក​គំរូ​ម៉ូដ​គ្រឿង​សំណង់ ខាង​ក្រុម​ហ៊ុន​តែង​ពេញ​ចិត្ត​ ព្រោះ​ឃើញ​ស្ទីល​ថត​របស់​តារា​សម្ដែង​រូប​នេះ​ចេញ​មក​បែប​ធម្មជាតិ ទាក់​ទាញ​ខ្លាំង​ ហើយ​ជា​អ្វី​ដែល​ក្រុម​ហ៊ុន​ចង់​បាន​ផង​ដែរ។ ​កញ្ញា ​ដាវី និយាយ​ថា មាន​ការ​ភ្ញាក់​ផ្អើល​ និង​មិន​នឹក​ស្មាន​ ដែល​ម្ចាស់​ក្រុម​ហ៊ុន​ផលិត​ផល​ម៉ាក MC សម្រេច​មិន​ប្ដូរ​អ្នក​តំណាង​ ឲ្យ​កញ្ញា​ឈរ​ឈ្មោះ​ឲ្យ​​ក្រុម​ហ៊ុន​នេះ ​បាន​យូរ​ឆ្នាំ​បែប​នេះ​។ ​​

​​មិន​លាក់​លៀម​ក្នុង​ការ​ចែក​រំលែក​ គន្លឹះ​ក្នុង​នាម​ជា​អ្នកតំណាង​ផលិត​ផល​បាន​យូរ​ឆ្នាំ កញ្ញា កុល ដាវី ប្រាប់​ថា ការ​កាច់​ស្ទីល​ថត​ធ្វើ​យ៉ាងណា​ឲ្យ​មើល​ទៅ​ធម្មជាតិ ​ហើយ​ការ​រៀប​ចំ​ខ្លួន​​ឲ្យ​​បាន​សមរម្យ​​ មាន​ភាព​ថ្លៃ​ថ្នូរ ព្រម​ទាំងការ​ទាក់​ទាញ ​នោះ​នឹង​ជោគ​ជ័យ​ជា​មិន​ខាន៕

អត្ថបទ៖ លឹម សុនា

មតិយោបល់