• 2018-08-20 01:36:39
  • ព័ត៌មាន

រៀបការថ្ងៃមុនសោះ ឥឡូវកូនថៅកែថោនក្លាយជាឧកញ៉ា និងជំទាវទាំងនៅក្មេង

  • 2018-08-20 01:36:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទើប​​តែ​រៀបការ​យ៉ាង​ឱឡារិក​​​កាល​ពី​ដើម​ខែ​ ឧសភា ឆ្នាំ២០១៨ កន្លង​ទៅ​ឥឡូវ​កូន​​​ប្រសា​ថៅ​កែ​ថោន ធី ឥន្រ្ទ័ធនី និង​កូន​ស្រី​បង្កើត​  វ៉ា នីតា ​បាន​ក្លាយ​ជា​ឧកញ៉ា និង​លោក​ជំទាវ​បាត់។

បើ​តាម​តារា​ចម្រៀង​ សុគន្ធ ថេរ៉ាយុ បង្ហោះ​នៅ​លើ​​ទំព័រ​ហ្វេស​ប៊ុក​លោក ថា៖"អបអរសាទរ​ប្អូន​ប្រុស ដែល​ទទួល​ងារ​ជា​ឧកញ៉ា​ទាំង​វ័យ​ក្មេង​ សូម​បួង​សួង​ទេវតា​សូម​ប្រសិទ្ធពរ​ជ័យ​ ជូន​ក្មួយ​ និង​ភរិយា​រួម ទាំង​ក្រុម​គ្រួសារ​​ទាំង​សង្ខាង​​ជួប​តែ​សុភមង្គល​ភាព​ជោគ​ជ័យ​រុង​រឿង​ និង​សុខភាព​ល្អ"។

ដំណឹង​កូន​ប្រុស​ស្រី​ឯក​ឧត្ដម​ វ៉ា សុធា ក្លាយ​ជា​​​ឧកញ៉ា និង​លោក​ជំទាវ​នេះ ក្រៅ​ពី​​ សុគន្ធ ថេរ៉ាយុ ចូល​រួម​អបអរសាទរ​ហើយ​នោះ​ ក៏​​មាន​តារា​ចម្រៀង​ផលិតកម្ម​ថោន ​​លោក ករុណា ពេជ្រ បាន​បង្ហាញ​អារម្មណ៍​និង​ក្ដី​រំភើប​ជាមួយ​ពាក្យ​ពេចន៍​ជូន​ពរ​ផង​ដែរ។

កូន​ស្រី​ថៅ​កែ​ថោន​ឯកឧត្ដម​ វ៉ា សុធា បាន​ចូល​រោង​ការ​ជាមួយ​កូន​ប្រុស​ឧកញ៉ា គាធី កាល​ពី​ថ្ងៃ​ទី​ ១០ ខែ​ឧសភា ឆ្នាំ​២០១៨ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​​ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់​ ឯកឧត្ដម​លោក​ជំទាវ​ និង​អ្នក​សិល្បៈ​យ៉ាង​ច្រើន​កុះករ​ទៀត​ផង៕​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់