- 2018-08-20 09:21:00
- ព័ត៌មាន
Janie បង្ហាញរូបស្លៀករ៉ូបកូនក្រមុំជាលើកដំបូង និងឃ្លាសែនចាក់ដោតទៅកាន់អនាគតស្វាមី
- 2018-08-20 09:21:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Janie បង្ហាញរូបស្លៀករ៉ូបកូនក្រមុំជាលើកដំបូង និងឃ្លាសែនចាក់ដោតទៅកាន់អនាគតស្វាមី
ចន្លោះមិនឃើញ
ម្សិលមិញនេះ តារាសម្ដែងដែលជិតក្លាយខ្លួនជាកូនក្រមុំ Janie Tienphusuwan បានបង្ហោះរូបភាពនាងគ្រងឈុតរៀបការយ៉ាងស្រស់ស្អាត លម្អដោយបូអក្សរ «M» ដែលតំណាងឲ្យឈ្មោះ Mickey ដោយបញ្ចេញស្នាមញញឹមយ៉ាងមានក្ដីសុខលើគណនី Instagram។
មិនយូរមិនឆាប់ថ្ងៃរៀបអាពាហ៍ពិពាហ៍របស់តារាសម្ដែង Janie និង Mickey នឹងមកដល់ឆាប់ៗ ហើយអ្នកគាំទ្រ ក៏ដូចជាមិត្តភ័ក្ដិនាំគ្នារំភើបជំនួស ថែមទាំងអបអរអ្នកទាំង២ គ្រប់ៗគ្នា។
រូបភាពដែលបានបង្ហោះផ្ទាល់មួយសន្លឹកនេះអាចបញ្ជាក់បានថានាងត្រេកអរយ៉ាងណាដែលជិតបានក្លាយជាកូនក្រមុំរបស់ Mickey នៅថ្ងៃទី ១៩ ខែតុលាខាងមុខ។ កាន់តែពិសេសអមជាមួយរូបភាព Janie ក៏បានសរសេរឃ្លាផ្អែមល្ហែមផ្ញើទៅគូដណ្ដឹងថា៖ «ជិវិតប្រៀបដូចជាជាបានឡើងស្ថានសួគ៌តាំងពីពេលនោះមក ស្រឡាញ់អ្នក ព្រះច័ន្ទ @mickey.a.np»៕