• 2018-08-22 02:13:13
  • ចម្រៀង

ពិត​ទេ “God Is A Woman” អាច​ជោគជ័យ​ខ្លាំង​ជាង​នេះ បើ​Camila Cabello ច្រៀង​វិញ?

  • 2018-08-22 02:13:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ​ “God Is A Woman” គឺ​ជា​បទ​ចម្រៀង​ទី ២ ក្នុង​អាល់ប៊ុម​ចម្រៀង​ថ្មី "Sweetener” ​របស់​តារា​ចម្រៀង Ariana Grande ដែល​បាន​ចេញ​វីដេអូ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី ១៣ ខែ​កក្កដា កន្លង​ទៅ។

បទ​​ថ្មី​មួយ​នេះ​ដែរ ទទួល​បាន​ការ​គាំទ្រ​​ច្រើន​ជាមួយ​អត្ថន័យ​នៃ​​ចម្រៀង​រួម​នឹង​វីដេអូ​ដ៏​គួរ​ឲ្យ​ទាក់ទាញ​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បទ​ចម្រៀង​មួយ​នេះ បើ​ប្រៀប​ធៀប​ជាមួយ​បទ​ "No Tears Left To Cry” ដែល​ជា​បទ​មុន​ក្នុង​អាល់ប៊ុម​ថ្មី​របស់​នាង​ គឺ​ស្នាដៃក្រោយ​នេះ​ទទួល​បាន​ការ​ចូល​មើល​តិច​ជាង​មុន។ ជាលទ្ធផល វាទទួល​បាន​ត្រឹម​តែ ៨៩ លាន​ដង​តែ​ប៉ុណ្ណោះ ខណៈ​បទ​មុន​ទទួល​បាន​ដល់​ទៅ ៤៩១​លានដង។

ជាមួយ​គ្នា​នេះ​ដែរ កាល​ពី​ពេល​ថ្មី​ៗ​នេះ អ្នក​គាំទ្រ​មួយ​ចំនួន​បាន​ដាក់​ការ​សង្ស័យ​ថា បទ​ចម្រៀង​មួយ​បទ​នេះ អាច​នឹង​ត្រូវ​ច្រៀង​ដោយ​តារា​ចម្រៀង Camila Cabello នោះ​ទេ ខណៈ​ឃ្លីប​សំឡេង​តែ​ប៉ុន្មាន​វិនាទី​មួយ​បាន​បែក​ធ្លាយ​តាម​អនឡាញ ដោយ​បង្ហាញ​ពី​សំឡេង​របស់​តារា​ចម្រៀង Camila Cabello ច្រៀង​បទ "God Is A Woman” នេះ។ ក្រោយ​​ស្ដាប់​​ឃ្លីប​មួយ​នេះ​​ចប់​ភ្លាម​​ មហាជន​ជា​ច្រើន​បាន​បញ្ចេញ​មតិ​ថា បទ​ចម្រៀង​មួយ​នេះ​អាច​នឹង​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ជាង​នេះ ប្រសិន​បើ Camila ​ជា​អ្នក​ច្រៀង​វិញ​៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់
អត្ថបទថ្មី