• 2018-08-22 03:35:00
  • ព័ត៌មាន

អុញនុះ! ម្ដាយ ប៉ុប រចនា ព្រួយបារម្ភទំនាក់ទំនងកូននិង ឆ័យលី ដាឡែន ក្រោយស្និទ្ធស្នាលជាមួយឪពុកធម៌ខ្លាំង

  • 2018-08-22 03:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ដាយ​តារា​សម្ដែង​ ប៉ុប រចនា មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ទំនាក់​ទំនង​កូន​ស្រី​​ខ្លួន​ និង​ ឆ័យលី ដាឡែន ក្រោយ​នាង បង្ហាញ​ភាព​ស្និទ្ធស្នាល​ជាមួយ​ឪពុក​ធម៌​វ័យ​ក្មេង​រូប​នេះ​ខ្លាំង​ពេក។

ការ​ព្រួយ​បារម្ភ​​ធ្វើ​ឲ្យ​​ម្ដាយ ប៉ប​ រចនា​ ហាម​ប្រាម​កូន​​ស្រី​​​​មិន​ឲ្យ​ស្និទ្ធស្នាល​ជាមួយឪពុក​ធម៌ ​​​ដោយ​សារ​តែ​ខ្លាច​ ឆ័យលី ដាឡែន មិន​សប្បាយ​ចិត្ត​ហើយ​គិត​ថា​​ នាងគឺ​ជា​ជន​ទី​៣​មក​ជ្រៀតជ្រែក​​ក្រុម​​គ្រួសារ​​ខ្លួន។ ម្យ៉ាង​ទៀត​ភ្នែក​ខ្លាច​​ការ​រិះគន់​ពីមហា​ជន និង​អ្នក​សិល្បៈ​មួយ​ចំនួន។

ប៉ុប រចនា ថា៖" និយាយ​ទៅ​ខ្ញុំ​ធ្លាប់​គិត​ដូច​គ្នា​ខ្លាច​មហា​ជនរិះគន់ ជា​ពិសេស​ម៉ាក់​ខ្ញុំ​គាត់​ប្រាប់​ថា កូន​ស្និទ្ធស្នាល​ជាមួយ​​អាឡែនម្នាក់​បាន​ហើយ​ កុំ​ស្និទ្ធស្នាល​ជាមួយ​ប្ដី​គេ​ពេក​ ប្រយ័ត្ន​ អាឡែន ខឹង ហើយ​អ្នក​ជុំវិញ​ខ្លួន​ក៏​គេ​មើល​មក​អត់​សម"។

ទោះ​បី​ជា​មាន​ការ​ហាម​ប្រាម​ពី​​ម្ដាយ​​មិន​ចង់​ឲ្យ​មាន​ភាព​ស្និទ្ធស្នាល​ជាមួយ​ស្វាមី​ ឆ័យលី ដាឡែន ជា​ពុក​ធម៌​ក៏ដោយ​ ប៉ុប រចនា មិន​បាន​បញ្ឈប់​ទំនាក់​ទំនាក់​ទំនង​មួយ​នេះ​ដែរ។

ផ្ទុយ​ទៅ​វិញ​នាង ថា៖" មាន​រឿង​អី​ត្រូវ​ឈប់​បង បើ​ខ្ញុំ​ និង​គាត់​ស្រឡាញ់​រាប់​អាន​គ្នា​​ជា​កូន​ធម៌​ និង​ប៉ា​ធម៌​មែន​ អត់​មាន​គិត​អ្វី​លើស​ពី​ហ្នឹង​ទេ។ ម្យ៉ាង​ទៀត​បង​ឡែន​ ក៏​គាត់​ដឹង​​ហើយ​​ក៏​មិន​ខឹង​ដែរ​បើ​ខ្ញុំ​ហៅ​គាត់​ ថា​ម៉ាក់​ពេញ​ៗ​មាត់"។

ប៉ុប រចនា និងស្វាមី ឆ័យលី ដាឡែន ជាឪពុកធម៌

ចុចអាន៖ចប់​បាត់​ស្វាមី ឆ័យលី ដាឡែន ខ្វាយខ្វល់ការពារកូនធម៌ក្រមុំ ជាងប្រពន្ធខ្លួនទៀត

​​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់