- 2018-08-23 05:15:57
- ព័ត៌មាន
ម៉ារ៉ា ប៊ុណ្ណា ចូលបន្ទប់វះកាត់បន្ទាន់មុននេះ
- 2018-08-23 05:15:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ារ៉ា ប៊ុណ្ណា ចូលបន្ទប់វះកាត់បន្ទាន់មុននេះ
ចន្លោះមិនឃើញ
តារាសម្ដែងនិងចម្រៀង លោក ម៉ារ៉ា ប៊ុណ្ណា ត្រូវបានប្រភពមួយបានទម្លាយឲ្យដឹងថា បានចូលបន្ទប់វះកាត់ភ្លាមៗនៅមន្ទីរពេទ្យរុស្សីនាព្រឹកមិញនេះ បន្ទាប់ពីជំងឺរបស់លោក ចាប់ផ្ដើមធ្វើទុក្ខកាន់តែខ្លាំងមិនអាចទុកយូរបាន។
តាមការឲ្យដឹងពី ម៉ាទីន ជាមិត្តភ័ក្ដិ លោក ម៉ារ៉ា ប៊ុណ្ណា ដែលបានទៅមើលថែផ្ទាល់ តារាចម្រៀងរូបនេះ មានជំងឺ បូសអន្ទង់ធ្ងន់ធ្ងរនៅក្បែរប្រដាប់ភេទ ដោយបូលនោះបានធ្វើទុក្ខកាន់តែខ្លាំង ហើយគ្រូពេទ្យពិនិត្យទៅ ឃើញថា មិនអាចបន្តទុកឲ្យបែកធ្លាយ តាមធម្មតា ក៏សម្រេចវះកាត់តែម្ដងទៅ។
គិតមកដល់ម៉ោងនេះ លោក ម៉ារ៉ា ប៊ុណ្ណា បានវះកាត់ដោយជោគជ័យហើយ ប៉ុន្តែមិនទាន់ដឹងខ្លួននៅឡើយ ព្រោះ ការវះកាត់នោះ គ្រូពេទ្យបានចាក់ថ្នាំសន្លប់ ហើយលោក កំពុងតែសម្រាកបន្ទប់សង្គ្រោះបន្ទាន់។
មុនវះកាត់នេះ លោក ម៉ារ៉ា ប៊ុណ្ណា ត្រូវបានគេដឹងថា បានជួបគ្រោះថ្នាក់ចរាចរណ៍ម្ដងផងដែរ ស្ទើរតែគ្រោះថ្នាក់ដល់ជីវិត ដោយកាលណោះ លោកបានបើករថយន្តទីកូ ទៅបុក និងរបាំងចែកទ្រូងផ្លូវ ធ្វើឲ្យរងខួចខាត រថយន្តនោះទាំងស្រុង ប៉ុន្តែសាមីខ្លួន មិនមានគ្រោះថ្នាក់ធ្ងន់ធ្ងរ។