• 2018-08-23 06:19:13
  • ចម្រៀង

រម្លឹកចម្រៀងពីរោះរណ្តំចិត្ត១០បទ របស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ក្នុងថ្ងៃកំណើតលោក (វីដេអូ)

  • 2018-08-23 06:19:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃទី២៣ ខែសីហា ឆ្នាំ១៩៣២ ​ជា​ថ្ងៃ​អធិរាជ​សំឡេង​មាស មាស ស៊ីន ស៊ីសាមុត បាន​ចាប់​កំណើត​ឡើង នៅ​ទីរួម​ខេត្ត​ស្ទឹង​ត្រែង ជាប់​ប្រទល់​ប្រទេស​ឡាវ។ ក្នុងចំណោមបងប្អូន៤នាក់ លោក​ជា​កូនពៅ ដែល​មាន​ឪពុក​ជា​ឆ្មាំ​យាម​ពន្ឋនាគារ​នៅ​ខេត្ត​បាត់​ដំបង និង​ជា​ទាហានបដិវដ្តន៍​ប្រឆាំង​អាណានិគម​បារាំង។

លោក ស៊ីន ស៊ីសាមុត ជា​អ្នក​និពន្ធ​បទ​​ចម្រៀង និង​ជា​អ្នក​ចម្រៀង​ខ្មែរ​ដ៏​ល្បី​ល្បាញ នា​អំឡុងទ​សវត្សរ៍ ៥០ ដល់ ៧០។ ភាព​ល្បី​ល្បាញ​របស់​លោក​បាន​ពី​ទឹក​ដម​សំឡេង​ដ៏ក្​រអួន​ក្រអៅ ពីរោះ​រណ្ដំ​ចិត្ត មិន​ថា​បទ​ចម្រៀង​មនោ​សញ្ចេតនា សប្បាយ កម្សត់​ខ្លោចផ្សា។

ត្បិត​ជោគ​ជ័យ​លើ​អាជីព​សិល្បៈ ប៉ុន្តែ​ទំនាក់​ទំនង​ស្នេហា​លោក​មិន​សូវ​ជា​ជោគជ័យ​ប៉ុន្មាន​នោះ​ទេ ដោយ​​លោក​បាន​រៀប​អាពាហ៍​ពិពាហ៍ ២ដង។ បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​ពី​សាលា​វេជ្ជសាស្ត្រ លោក​រៀប​អាពាហ៍​ពិពាហ៍​ជាមួយ​អ្នកស្រី ខាវ ថងញ៉ុត ដែល​ជា​បងប្អូន​ជីជូន​មួយ​ តាម​ការ​ចាត់​ចែង​ពី​មេបា។ ចំណង​ស្នេហ៍​អ្នក​ទាំង​២ មាន​កូន​ប្រុស​ស្រី ចំនួន​​៤​នាក់​ មាន​ដូចជា ស៊ីន យុទ្ធនា ស៊ីន ច័ន្ទឆ័យា ស៊ីន វ៉ាន់ថា ស៊ីន ប្រាសាទសង្វា។

ជីវិត​គ្រួសារ​របស់​លោក​ជាមួយ​អ្នកស្រី ខាវ ថងញ៉ុត ចាប់​មាន​ភាព​រកាំ​រកូស​ដោយសារ​សម្ពាធ​ពី​អាជីព និង​កេរ្តិ៍​ឈ្មោះ​របស់​លោក ម្លោះ​ហើយ​ភរិយា​​បាន​ចាក​ចោល​លោក​ទៅ​បួស​ជា​ដូន​ជី​ពេល​អ្នកស្រី​មាន​អាយុ​៣០​ឆ្នាំ។

អ្នកស្រី ខាវ ថងញ៉ុត ភរិយាលោក ស៊ីន ស៊ីសាមុត

ជាអកុសល លោក​ ស៊ីន ស៊ីសាមុត បាន​ទទួល​មរណភាព​ក្នុង​របប​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហម នៅ​ថ្ងៃ​ទី ១៨ ខែ​ឧសភា ឆ្នាំ ១៩៧៦ ។ទោះ​ជា​លោក​បាត់បង់​ជីវិត​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ក្តី បទ​ចម្រៀង​របស់​លោក​ទាំង​ប៉ុន្មាន​នៅ​តែ​ដក់​ជាប់​ក្នុង​ដួងចិត្ត​ប្រជាជន​កម្ពុជា​រហូត​បច្ចុប្បន្ន។

ក្នុង​ថ្ងៃ​កំណើត​របស់​អធិរាជ​សំឡេងមាស ស៊ីន ស៊ីសាមុត សូម​ប្រិយមិត្ត​រីករាយ​នឹង​បទ​ពីរោះៗ​១០បទ​របស់​លោក ខាង​ក្រោម​នេះ៖

១.ឧត្តមដួងចិត្ត https://www.youtube.com/watch?v=8y-_hXVPtDI

២.បទចំប៉ាបាត់ដំបង  https://www.youtube.com/watch?v=O5EOTIO1mC4

៣.កំពង់ធំជំរុំចិត្ត https://www.youtube.com/watch?v=wHGeZ58JQxQ

៤.គ្រាន់តែឃើញកាលណា

https://www.youtube.com/watch?v=sxGtH7AWBxc

៥.ស្ពានអូរតាគី https://www.youtube.com/watch?v=XkydS0dcPkM

៦.ទ្រព្យគាប់ចិន្តា https://www.youtube.com/watch?v=n9asAm11KXc

៧.អានី https://www.youtube.com/watch?v=_phFVLOA-R8

៨.រំដួលដងស្ទឹងសង្កែ https://www.youtube.com/watch?v=s-CvJfVI25o

៩.ទោះយ៉ាងណា

https://www.youtube.com/watch?v=S_59lyP49e4 ១០.ចិត្តនៅតែគិតប្រាថ្នា https://www.youtube.com/watch?v=eLNBDkH0R_g

អត្ថបទ៖ ដេត ធន្នី

មតិយោបល់
អត្ថបទថ្មី