• 2018-08-25 02:11:29
  • ព័ត៌មាន

សេង សូ​ណា ​​ឆ្ងល់​រឿង​ក្រសួង​ដាក់​ពិន័យ​ខ្លួន ថតសិច​ស៊ី​ឲ្យ​រឿង​ហូ​លី​វូដ​​

  • 2018-08-25 02:11:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ដឹង​ថា ក្រសួង​ត្រៀម​ចាត់​វិធានការ​ក្ដៅ​ពិន័យ​បញ្ឈប់​សកម្មភាព​សិល្បៈ​​រយៈ​ពេល​មួយ​ឆ្នាំ ដូច​ករណី កញ្ញា ដេ​នី​ក្វាន់ ពេល​នេះ តារា​សម្ដែង សេង សូ​ណា មាន​ការ​ងឿង​ឆ្ងល់​ មិន​យល់​ពី​ចំណាត់​ការ​របស់​ក្រសួង​បែប​នេះ​មក​លើ​ខ្លួន ព្រោះ​ភាព​សិច​ស៊ី​កន្លង​មក​ ​នាង​ធ្វើ​សម្រាប់​រឿង​ហូ​លី​វូដ​ប៉ុណ្ណោះ។​

​​តារា​រូប​នេះ ប្រាប់​ថា កន្លង​មក​ភាព​សិច​ស៊ី​របស់​នាង ​​ពុំ​សូវ​ពាក់​ព័ន្ធ​ក្នុង​សិល្បៈ​ខ្មែរ​ទេ ព្រោះ​ភាគ​ច្រើន​ថត​​​ឲ្យ​តែ​បរទេស​ ប៉ុណ្ណោះ។ ចំពោះ​រឿង​ហូ​លី​វូដ​ ដែល​ខ្លួន​ទទួល​សម្ដែង​​កន្លង​មក លុះ​ត្រា​មាន​ការ​ស៊ី​ញ៉េ​យល់​ព្រម​​ពី​ក្រសួង ទើប​កញ្ញា​ព្រម​ទទួល​ថត​។ រី​ឯ​ភាព​សិច​ស៊ី ជា​គ្រាន់​ជា​ការ​សម្ដែង​នៅ​ក្នុង​សាច់​រឿង​ដែល​គេ​តម្រូវ ហើយ​វា​ជា​ការងារ ដែល​មាន​ការ​ស៊ី​ញ៉េ​យល់​ព្រម​ពី​ក្រសួង​រួច​ហើយ។ ដូច្នេះ​ កញ្ញា សេង សូ​ណា មិន​ដឹង​ថា ហេតុ​អ្វី​ទើប​ក្រសួង​បែរ​ជា​សម្លឹង​ឃើញ​រូប​នាង​តែ​ម្នាក់ នៅ​ក្នុង​ចំណាត់​ការ​នេះ។ ​

រូប​ភាព​សិចស៊ី​របស់​ សេង សូណា​ ក្នុង​ខ្សែ​ភាព​យន្ត​

​កញ្ញា សូ​ណា ប្រាប់​ថា ៖​​"សម្រាប់​បង នៅ​ក្នុង​សិល្បៈ​ខ្មែរ​មាន​ភាគ​តិច មិន​មាន​ភាព​សិច​ស៊ី​ទេ​សាមញ្ញ​ធម្មតា បើ​រឿង​បរទេស​ ទើប​សិច​ស៊ី​មែន​ទែន។ បង​មិន​បាន​ថត​ឲ្យ​ផលិត​កម្ម​ខ្មែរ​ទេ​អូន ​បង​ថត​ឲ្យ​តែ​ពួក​បរទេស បើ​បរទេស​ស៊ី​ញ៉េ​ពី​ក្រសួង​ខ្មែរ​យើង បើ​ខ្មែរ​យើង​អនុញ្ញាត​ឲ្យ​ថត បង​ក៏​ថត​ទៅ"។ សេង សូ​ណា​ បន្ត​ថា វត្តមាន​សម្ដែង​របស់​តារា​ខ្មែរ​ក្នុង​រឿង​ហូ​លី​វូដ គួរ​តែ​ខ្មែរ​យើង​កោត​សរសើរ តែ​បែរ​ជា​ជាន់​ពន្លិច​ទៅ​វិញ។ ​តារា​សម្ដែង​រូប​នេះ ចាត់​ទុក​ដាក់​ពិន័យ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ទេ ព្រោះ​ការ​ថត​សិច​ស៊ី​​របស់​នាង​ សម្រាប់​រឿង​ហូ​លី​វូដ។

ចំពោះ​ភាព​សិច​​ស៊ី​កន្លង​មក កញ្ញា សូ​ណា ​​បញ្ជាក់​ថា ធ្វើ​ដើម្បី​ការងារ ​ព្រោះ​កញ្ញា​ស្រលាញ់​ការ​ងារ ​មិន​មែន​​ធ្វើ​ដើម្បី​លក់​ខ្លួន​នោះ​ទេ ។ ទោះ​យ៉ាង​ណា តារា​សម្ដែង​​រូប​នេះ មិន​រឹង​ទទឹង​ក្នុង​ការ​ចូល​ខ្លួន​តាម​ការ​កោះ​ហៅ​របស់​ក្រសួង​នោះ​ឡើយ ដោយ​សង្ឃឹម​ថា នឹង​បាន​បក​ស្រាយ​​ពី​មូល​ហេតុ​នេះ​ឲ្យ​ច្បាស់​លាស់៕

អត្ថបទ៖ លឹម សុនា

មតិយោបល់