- 2018-08-30 23:25:00
- ព័ត៌មាន
មកដឹងពីប្រវត្តិពិតកម្របង្ហាញ របស់ Prang ឬ ម៉ែយីងចាន់វ៉ាត
- 2018-08-30 23:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងពីប្រវត្តិពិតកម្របង្ហាញ របស់ Prang ឬ ម៉ែយីងចាន់វ៉ាត
ចន្លោះមិនឃើញ
Prang Kanarun ដែលគ្រប់គ្នាស្គាល់ច្បាស់ថាជា "ម៉ែយីងចាន់វ៉ាត” គឺជាតារាសម្ដែងថៃកំពុងទទួលបានការគាំទ្របំផុតពីសំណាក់មហាជនក្នុងប្រទេស។
តារាស្រីរូបនេះមានឈ្មោះបោះសំឡេងស្ទើរស្មានមិនដល់ពេលលេចមុខក្នុងរឿងភាគបុរាណមានចំណងជើងថា "បុព្វេសន្និវាស” ចាប់ដៃគូជាមួយ Punjan Prama ឬ ឃុនរឿង។ ល្បីឈ្មោះប៉ុណ្ណឹងដែរ ប៉ុន្តែប្រវត្តិរបស់នាងមិនសូវមានអ្នកណាបានដឹងនោះទេ។ ដូចនេះ Sabay សូមលើកយកជីវប្រវត្តិខ្លះៗរបស់ Prang មកបង្ហាញជូនប្រិយមិត្ត អ្នកគាំទ្រទាំងអស់។
Prang មានឈ្មោះពេញ Kannarun Wongkajornklai កើតថ្ងៃទី ០៥ ខែមេសា ឆ្នាំ ១៩៩១ ក្នុងទីក្រុងបាងកក ប្រទេសថៃ។ កូនទី ២ក្នុងចំណោមបងប្អូន ៣នាក់រូបនេះ កាលពីវ័យកុមារជាសិស្សខំរៀនម្នាក់។ នាងបានបញ្ចប់ការសិក្សាពីសាលាបឋមសិក្សា និងអនុវិទ្យាល័យ Sarasas Withaed Bangbon និងបញ្ចប់ថ្នាក់បរិញ្ញាប័ត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ពីមហាវិទ្យាល័យ Mahidol។
ចំណែកជីវិតលើវិថីសិល្បៈវិញ នាងឈានជើងចូលដំបូងនៅឆ្នាំ ២០០៩ ហើយនៅឆ្នាំដំបូងនោះដែរ Prang ក៏មានឱកាសបានសម្ដែងក្នុងរឿងកុនខ្នាតធំមានចំណងជើងថា "Miss You Again”។ ប៉ុន្តែរឿងដែលធ្វើឲ្យកេរ្តិ៍ឈ្មោះនាងងើបឡើងនោះ គឺ រឿង "Pan Rai Phai Ruk” ក្នុងឆ្នាំ ២០១៣ និងរឿង "Payak Rai Ruk Puan” ជាមួយ Golf Pichaya កាលពីឆ្នាំ ២០១៦។
កាន់តែល្បី គឺនៅពេលនាងបង្ហាញខ្លួនក្នុងរឿងភាគបុរាណ "បុព្វេសន្និវាស” និងបានជាដៃគូជាមួយ Punjan Prama។ ដោយសារទស្សនិកជនកាន់តែពេញចិត្តការសម្ដែងរបស់អ្នកទាំង ២បែបនេះហើយ ទើបនៅឆ្នាំ ២០១៨នេះ ពួកគេបានជួបគ្នាជាថ្មីក្នុងរឿង "Nak Soo Teveda”។
ដោយឡែកឈានចូលដល់ស្ទីលតុបតែងខ្លួន មេយីងចាន់វ៉ាត គឺជាតារាស្រីដែលចូលចិត្តភាពសិចស៊ី និងហាយសូម្នាក់ប្រចាំពិភពសិល្បៈ៕