• 2018-09-03 07:45:03
  • ព័ត៌មាន

ពិត​ទេ ឈិន ឡុង ជួយ Fan Bingbing ឲ្យ​មាន​សិទ្ធិ​ជ្រក​កោន នៅ​អាមេរិក?

  • 2018-09-03 07:45:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន បញ្ហា​រឿងរ៉ាវ​គេច​ពន្ធ​របស់​តារា​សម្ដែង Fan Bingbing កំពុង​ក្លាយ​ជា​ប្រធាន​បទ​ក្ដៅ​គគុក​ក្នុង​បណ្ដាញ​សារព័ត៌មាន​ប្រទេស​ចិន។ អស់​រយៈពេល​ជិត​ ៣ ខែ​មក​ហើយ ដែល​រឿង​អាស្រូវ​មួយ​នេះ​បាន​កើត​ឡើង ហើយ​តារា​សម្ដែង​ចិន​ដ៏​ល្បី​រូប​នេះ នៅ​តែ​មិន​ព្រម​ចេញ​មុខ​បក​ស្រាយ​ជុំវិញ​បញ្ហា​មួយ​នេះ​ដដែល។

កាល​ពី​ពេល​ថ្មី​ៗ​នេះ មាន​សេចក្ដី​រាយការណ៍​មួយ​បាន​ឲ្យ​ដឹង​ថា តារា​សម្ដែង Fan Bingbing បាន​ទៅ​កាន់​ទីក្រុង Los Angeles ដើម្បី​ធ្វើ​លិខិត​សុំ​សិទ្ធិ​ជ្រក​កោន​នៅ​ទី​នោះ ហើយ​អ្នក​ដែល​ជួយ​ជ្រោមជ្រែង​នាង​តាម​ក្រោយ​គឺ​តារា​សម្ដែង Jackie Chan (ឈិន ឡុង)។

បើ​តាម​ប្រភព​មួយ​បាន​បញ្ជាក់​ថា តារា​សម្ដែង Fan Bingbing បាន​ចំណាយ​ប្រាក់់​ចំនួន ៤៣០ លាន​ដុល្លារ​ទៅ​លើ​ពន្ធ​តំបន់ ហើយ​តារា​សម្ដែង ឈិន ឡុង​ជា​អ្នក​ធ្វើ​លិខិត​សុំ​ជា​សម្ងាត់ ដើម្បី​ឲ្យ​នាង​មាន​សិទ្ធិ​ជ្រក​កោន​នៅ​ទីនោះ។ ទោះ​ជា​មាន​ការ​អះអាង​យ៉ាង​នេះ​​ក៏​ដោយ ខណៈ​ខាង​សារព័ត៌មាន ETToday សាកសួរ​ពី​ព័ត៌មាន​នេះ តារា​សម្ដែង ឈិន ឡុង​បាន​ឆ្លើយ​បដិសេធថា គ្រាន់​តែ​ជា​ពាក្យ​ចចាម​អារ៉ាម​តែ​ប៉ុណ្ណោះ។

គួរ​រម្លឹក​ដែរ​ថា ក្រោយ​រឿង​អាស្រូវ​គេច​ពន្ធ​របស់​នាង​ត្រូវ​បាន​ខ្ទរខ្ទារ​ពាសពេញ​បណ្ដាញ​សារព័ត៌មាន​មក​នោះ តារា​សម្ដែង Fan Bingbing ត្រូវ​រង​ការ​ខាត​បង់​ការងារ​ជា​ច្រើន ក្នុង​នោះ រឿង​ចំនួន ៣ របស់​នាង​ដែល​កំពុង​ថត ក៏​ត្រូវ​បាន​រក​តួ​ជំនួស តែ​ទោះ​ជា​យ៉ាង​ណា​ តារា​សម្ដែង​រូប​នេះ នៅ​តែ​មិន​ព្រម​ចេញ​មុខ​មក​បកស្រាយ​សោះ​ឡើយ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់