• 2018-09-05 08:17:07
  • ព័ត៌មាន

មកដល់កម្ពុជាភ្លាម Prang ខំ​រៀននិយាយភាសាខ្មែរ ដើម្បីស្វាគមន៍អ្នកគាំទ្រ (វីដេអូ)

  • 2018-09-05 08:17:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី​ ៣១ ខែ​សីហា​ ឆ្នាំ ២០១៨ តារា​សម្ដែង​ថៃ Prang Kannarun ឬ​ម៉ែយីងចាន់វ៉ាត​បាន​មក​កាន់​ប្រទេស​កម្ពុជា​ដើម្បី​ចូលរួម​កម្មវិធី​តាំង​ពិព័រណ៍​មួយ​នៅ​កោះ​ពេជ្រ​ រាជធានី​ភ្នំពេញ។

​ជាមួយ​ទឹកមុខ​ស្រស់ស្រាយ​ ក្នុង​ដំណើរ​មកដល់​ដំបូង​លើ​ទឹក​ដី​កម្ពុជា Prang បាន​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ​ចំពោះ​​អ្នក​គាំទ្រ​ទាំង​អស់​ ដោយ​បង្ហើរ​ឃ្លា​ជា​ភាសា​ខ្មែរ​ថា៖ «ជម្រាបសួរ​ ពុក​ម៉ែ​ បង​ប្អូន ស្រឡាញ់​អ្នក​ទាំង​អស់​គ្នា! អរគុណ​សម្រាប់​ការ​គាំទ្រ!»

ទោះ​បី​​នេះ នេះ​ជា​លើក​ដំបូង​ ប៉ុន្តែ​តួ​ម៉ែយីង​ចាន់វ៉ាត បាន​និយាយ​ថា​ខ្លួន​ពិត​ជា​រំភើប​ និង​អរគុណ​ចំពោះ​ទឹក​ចិត្ត​ស្រឡាញ់​អ្នក​គាំទ្រ​ទាំង​អស់​ដែល​មាន​ចំពោះ​នាង៕

អត្ថបទ៖ យី សុធារី

មតិយោបល់