- 2018-09-06 04:51:31
- ចម្រៀង
អ្នកធ្លាប់មាន "ជំងឺបាក់ទឹកចិត្ត" ទស្សនាវីដេអូ Step ហើយស្ទើរទប់ទឹកភ្នែកមិនបាន
- 2018-09-06 04:51:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកធ្លាប់មាន "ជំងឺបាក់ទឹកចិត្ត" ទស្សនាវីដេអូ Step ហើយស្ទើរទប់ទឹកភ្នែកមិនបាន
ចន្លោះមិនឃើញ
មុននេះបន្តិចតារាចម្រៀងផលិតកម្មហង្សមាស Step បានចេញវីដេអូរឿងខ្លីមួយយ៉ាងកម្សត់និយាយ និងច្រៀងរៀបរាប់អំពី ជំងឺបាក់ទឹកចិត្ត ដែលតែងតែកើតមានឡើងទៅលើមិត្តយុវវ័យ នាពេលបច្ចុប្បន្នពិសេសប្អូនៗមួយចំនួនកំពុងសិក្សាថ្នាក់វិទ្យាល័យ។
Step ថា មូលហេតុបង្កើតវីដេអូខ្លីនិយាយរៀបរាប់អំពី "ជំងឺបាក់ទឹកចិត្ត" នេះឡើងក្នុងគោលបំណង អប់រំដល់មិត្តយុវវ័យមួយចំនួនកំពុងតែជួបនូវប្រទះជំងឺមួយប្រភេទនេះឲ្យមានចិត្តតស៊ូឡើង កុំឲ្យអស់សង្ឃឹមព្យាយាមរស់នៅជាមួយការពិត។
”ពិសេសអ្នកដែលគាត់ទើបរៀនចប់ទី១២ ពួកគាត់តែងតែគិតថាពេលរៀនចប់ហើយតើអាចរកការងារល្អបានធ្វើអត់? មានប្រាក់ខែខ្ពស់អត់? អាចផ្គត់ផ្គង់គ្រួសារបានអត់? រឿងទាំងអស់ហ្នឹងហើយដែលយុវវ័យគាត់តែងតែយកមកគិតរហូតដល់បាក់ទឹកចិត្ត"។ Step បន្ថែម។
ទស្សនាវីដេអូខាងក្រោម៖