• 2018-09-07 04:24:59
  • ព័ត៌មាន

ចេញហើយ វីដេអូ តាន់ គឹមសួរ និង អាចារ្យធំ តែងតួល្ខោនខោល លត់ជង្គង់សំពះ​នៅទីសាធារណៈ

  • 2018-09-07 04:24:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូប​ភាព​ឆក់​អារម្មណ៍​សាធារណៈជន បង្ហាញ​យុវជន ២​រូប លត់​ជង្គង់ សំពះ ក្នុង​ឈុត តួ​ល្ខោន​ខោល​ ជាមួយ​នឹង​ពាក្យ​ស្លោក​ថា៖ «សូម​ថែ​រក្សា​ពួក​យើង​ផង ពួក​យើង​មិន​ចង់​ឃ្លាត​ឆ្ងាយ​ពី​អ្នក​ទេ ​ល្ខោន​ខោល​ជា​របស់​កម្ពុជា​» ដោយ​លោក តាន់ គឹមសួរ និង​អាចារ្យ​ធំ នរគរាជ ដែលទទួលការរិះគន់កាលពីប៉ុន្មានថ្ងៃមុននោះ បានចេញជាវីដេអូហើយ។

រូបភាពលោក តាន គឹមសួរ និង​អាចារ្យ​ធំ នរគរាជ លត់​ជង្គង់ សំពះ ក្នុង​ឈុត តួ​ល្ខោន​ខោល​

ក្នុងវីដេអូនោះ បាន​បង្ហាញ​មុខ​មនុស្ស​នៅ​ក្នុង​ខ្មុកស្ដេច​ស្វា និង​យក្ស លត់​ជង្គង់សំពះនៅមុខសាធារណជន ដោយ ​តាន គឹមសួរ និង​អាចារ្យ​ធំ រៀបរាប់​បញ្ជាក់​បន្ថែម​ពីគោល​បំណង​នៃ​ការ​សម្ដែង​ចេញ​ពី​ចិត្ត​លើ​ការ​ចង់​ពញ្ញាក់​អារម្មណ៍​សាធារណៈ​ជន ពិសេស​យុវជន​ខ្មែរឱ្យ​ងាក​មក​ចាប់​អារម្មណ៍​លើក​ស្ទួយ​សិល្បៈ​វប្បធម៌​ខ្មែរ។ ក្នុងវីដេអូនេះផងដែរ ក៏មានការចូលរួមពី អ្នកនាង ចន ច័ន្ទលក្ខណា និង លោក ប៉ែន ចំរ៉ុង បរិយាយបង្ហាញហេតុផលពី​ការរៀបចំធ្វើវីដេអូពញ្ញាក់ស្មារតីមួយនេះ។

អាចារ្យធំ និង លោក តាន គឹមសួរ ពេលដោះស្មុគល្ខោនខោល ផ្តល់បទសម្ភាស
រូបភាពលោក តាន គឹមសួរ និង​អាចារ្យ​ធំ នរគរាជ ក្នុង​ឈុត តួ​ល្ខោន​ខោល​

យ៉ាងណាមិញ ការ​បង្កើត​វីដេអូ​មួយ​នេះ ទោះ​សម​ ឬ​មិន​សម ក្រុម​ការងារ លោក តាន់ គឹមសួរ និង​អាចារ្យធំ នរគរាជ បាន​ធ្វើ​ឡើង​ក្នុង​គោល​បំណង​តែមួយ​គឺ ពញ្ញាក់​ស្មារតី ស្នេហា​វប្បធម៌​ បេតិកភណ្ឌ​ជាតិ ហើយ​ក៏​ជា​កញ្ចក់​ឆ្លុះ​មួយ​របស់​សង្គម​បច្ចុប្បន្ន​។

ចង់ដឹងកាន់តែច្បាស់ពី រូបភាព តួល្ខោនខោល លត់ជង្គង់ សំពះ​នៅសាធារណៈទស្សនាវីដេអូស្រាយបញ្ជាក់ខាងក្រោម៖

រូបភាពពី៖ page អាចារ្យធំនរគរាជ និង វីដេអូដោយ លោក តាន់ គឹមសួរ

អត្ថបទ៖ Sunny

មតិយោបល់