• 2018-09-12 02:44:44
  • ព័ត៌មាន

Prang បើកបេះដូងពិត និងនិយាយ​អ្វី​ខ្លះពេល​មកកម្ពុជា​ជាលើកដំបូង​ក្នុង​ឆាក​ជីវិត?

  • 2018-09-12 02:44:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ដំណើរ​មក​កាន់​ទឹកដី​កម្ពុជា​ជា​លើក​ដំបូង​របស់​ Prang Kannarun ទទួល​បាន​ការ​ស្វាគមន៍​ពី​អ្នក​គាំទ្រ​​ច្រើន​គួរ​សម​មិនចាញ់​តារា​ល្បី​ផ្សេង​ទៀត​ទេ។

ពេល​មក​ដល់​ភ្លាម​ តារា​ស្រី​ដែល​គ្រប់​គ្នា​និយម​ហៅ​ "ម៉ែយីង​ចាន់វ៉ាត” បាន​ផ្ដល់​បទ​សម្ភាស​ខ្លីៗ​ជាមួយ​ក្រុម​ការងារ​ Sabay និង​បាន​ថ្លែង​ពី​អារម្មណ៍​ពិត​ថា​នាង​ពិត​ជា​រីករាយ​ណាស់​ដែល​បាន​មក​ប្រទេស​កម្ពុជាលើកដំបូង​ ពិសេស​មក​ជួប​ជាមួយ​អ្នក​គាំទ្រ​ទាំងអស់។

នាង​បាន​សរសើរ​មិន​ដាច់​ពី​មាត់​ពី​ប្រទេស​កម្ពុជា​ថា​ មាន​ប្រជាជន​គួរ​ឲ្យ​គោរព​ស្រឡាញ់​ អរិយធម៌​ប្រពៃ​ថ្លៃថ្លា មុខម្ហូប​ឆ្ងាញ់ៗ ពិសេស​សម្លៀកបំពាក់​សមរម្យ​ថ្លៃថ្នូរ។

មួយ​វិញ​ទៀត​នៅ​ពេល​ឮ​សំណួរ​ថា​ តើ​នាង​មាន​គម្រោង​មក​កម្ពុជា​ទៀត​ទេ? Prang ឆ្លើយ​ភ្លាម​ថា​ នាង​គិត​ទុក​រួច​ជា​ស្រេច​ ថា​នឹង​មក​ទៀត​ក្នុង​ឱកាស​ណាមួយ​នៅ​ថ្ងៃ​ខាង​មុខ ប៉ុន្តែ​ជា​លក្ខណៈ​ឯកជន។ រីឯ​ទី​កន្លែង​ដែល​នាង​ប៉ង​ទៅ​នោះ​គឺ​ តំបន់​កម្សាន្ត​មាត់​សមុទ្រ​ ជាពិសេស​ប្រាសាទ​អង្គរវត្ត។

ជា​ចុង​ក្រោយ​ ដើម្បី​ថ្លែង​ពី​ក្ដី​រំភើប​ និង​អំណរគុណ​សម្រាប់​ទឹក​ចិត្ត​ស្រឡាញ់​របស់​អ្នក​គាំទ្រ​កម្ពុជា​ទាំងអស់​ ម៉ែយីងចាន់​វ៉ាត ក៏​បាន​លើក​ដៃ​គោរព​ស្វាគមន៍​​ជា​ភាសា​ខ្មែរ​ទៀត​៕

អត្ថបទ៖ យី សុធារី

មតិយោបល់