• 2018-09-12 03:00:00
  • ព័ត៌មាន

តាម​ពិត​ Cardi B មាន​ប្រវត្តិ​គប់​ស្បែក​ជើង​ដាក់​គេ​រួច​ទៅ​ហើយ មុន​នឹង​ដល់​វេន​ Nicki Minaj (វីដេអូ)

  • 2018-09-12 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រប់​គ្នា​បាន​ដឹង​រួច​ទៅ​ហើយ​ថា​តារា​រ៉េប​ Cardi B បាន​ព្យាយាម​វាយ​តប់​ Nicki Minaj ព្រម​ទាំង​គប់​ស្បែក​ជើង​ដាក់​នាង​ទៀត​ផង នៅ​ក្នុង​កម្មវិធី New York Fashion Week។ ប៉ុន្តែ​នេះ​មិន​មែន​ជា​លើក​ទី​១​ ដែល Cardi ធ្លាប់​គប់​ស្បែក​ជើង​ដាក់​អ្នក​ដទៃ។

នៅ​ក្នុង​កម្មវិធី​មួយ​ឈ្មោះ "Love & Hip Hop” Cardi B ក៏​បាន​បង្ហាញ​មុខ​នៅ​ក្នុង​កម្មវិធី​នេះ​ដែរ។ នៅ​ក្នុង​ភាគ​មួយ​ដែល​តម្រូវ​ឲ្យ​តារា​រ៉េប​រូប​នេះ​ និង​នារី​ម្នាក់​ឈ្មោះ Asia និយាយ​គ្នា។ ​ត្រង់​ចំណុច​មួយ​ដែល​ Asia និយាយ​ថា Cardi បាន​ពាក់​ព័ន្ធ​នឹង​បុរស​ម្នាក់​ដែល​​នាង​ធ្លាប់​ទាក់​ទង​។ នៅ​ពេល​នោះ Cardi មិន​បាន​​សាក​សួរ​រក​ខុស​ត្រូវ​អ្វី​ទាំង​អស់​ បែរ​ជា​ដោះ​ស្បែក​ជើង​គប់​ Asia តែ​ម្ដង។

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​នោះ​គឺ ស្បែក​ជើង​ដែល​នាង​គប់​នៅ​ពេល​នោះ និង​ថ្មីៗ​នេះ​មាន​ម៉ូដ​ស្រដៀង​គ្នា ព្រម​ទាំង​មាន​ពណ៌​ក្រហម​ដូច​គ្នា​តែ​ម្ដង៕

ប្រភព៖ Metro ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់