• 2018-09-18 04:09:48
  • ព័ត៌មាន

ក្នុងឆ្នាំ២០១៨រាសីឡើងអ្នកសិល្បៈប៉ុន្មានរូបនេះ រកចំណូលបានខ្ទង់ម៉ឺនដុល្លារក្នុង១ខែៗ

  • 2018-09-18 04:09:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្នាំ​២០១៨ អាច​​អាច​និយាយ​បាន​ថា​តារា​សម្ដែង​ និង​ចម្រៀង​ប្រុស​ស្រី​ប៉ុន្មាន​រូប​នេះ​មាន​រាសី​ឡើង​ខ្ពស់​​ជាង​ឆ្នាំ​មុន​ៗ​ ដោយ​ពួក​គេ​រក​​​​ចំណូល​បាន​​​ខ្ទង់​ម៉ឺន​ដុល្លារ​​ពី​ការ​ងារ​សិល្បៈ​ និង​ការ​បើក​មុខ​របរ​រក​ស៊ី បើ​ប្រៀបធៀប​​​កាល​ពី​ឆ្នាំ​ទៅ​​ទៅគឺខុសគ្នា។

១/តារា​ចម្រៀង​ផលិតកម្ម​សាន់​ដេ​ អេនជី ក្រោយ​ពី​រៀប​ការ​​​​កាល​ពី​​ថ្ងៃ​ទី​​ ២៧ ខែ មេសា ឆ្នាំ ២០១៨ នៅ​សណ្ឋាគារ​សុខា​ក្រោម​វត្តមាន​ឯកឧត្ដម​លោក​ជំទាវ​ និង​​មិត្តភ័ក្ដិ​សិល្បៈ​ចូល​​រួម​យ៉ាង​ច្រើន​កុះករ​រួច​មក​ ឥឡូវ​ការ​ងារ​រកស៊ី​នាង​​ កាក់កប​ជាង​មុន។ ដោយ​ក្នុង​១ខែ​អាច​រក​ចំណូល​បាន​ ១ម៉ឺន​ដុល្លារ​អាមេរិក​​ ឬ​លើស​ហ្នឹង​បន្តិច​បន្តួច​ទៅ​តាម​រដូវ​កាល។

២/ពិធី​ការិនី​ ខៀវ សានសាណា ក៏​មិន​ធម្មតា​ដែរ​បច្ចុប្បន្ន​​នាង​ ជាប់​រវល់​ខ្លាំង​ជាមួយ​ការ​ងារ​សិល្បៈ ពិសេស​គឺ​អាជីព​ជា​ពិធី​ការិនី​តែ​ម្ដង។ មាន​ពេល​ខ្លះ​៣​កម្មវិធី​ជាន់​​គ្នា​ក្នុង​ថ្ងៃ​តែ​១​ក៏​មាន​ដែរ ដូច្នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​នាង អាច​ទទួល​បាន​ចំណូល​​ជាង​១ម៉ឺន​ដុល្លារ​ក្នុង​១ខែ​ៗ។

៣/កំលោះ​សង្ហា​កូន​កាត់​ចិន​អេឡិច ច័ន្ទត្រា ត្បិត​មិន​មែន​ជា​តារា​ចម្រៀង​​កំពូល​​តែ​ទីផ្សារ​សិល្បៈ​លោក​មាន​សន្ទុះ​ទីផ្សារ​ខ្លាំង​នា​​ឆ្នាំ​ ២០១៨ ដែល​នាំ​ឲ្យ​លោក​ទទួល​បាន​ចំណូល​បាន​ជាង​ ១០​ម៉ឺន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ។ ចំណូល​ទាំង​នេះ​បាន​មក​ពី​ការ​ច្រៀង​ ​ថត​ស្ប៉ត​ពាណិជ្ជកម្ម​ និង​រៀបចំ​ពិធី​មង្គល​ការ​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​ជា​ដើម៕​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់