- 2018-09-20 05:45:00
- ព័ត៌មាន
អតីតសមាជិកក្រុម U-KISS តារាចម្រៀង Dongho ចុះលិខិតលែងលះប្រពន្ធលោក?
- 2018-09-20 05:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អតីតសមាជិកក្រុម U-KISS តារាចម្រៀង Dongho ចុះលិខិតលែងលះប្រពន្ធលោក?
ចន្លោះមិនឃើញ
បើតាមប្រភពជិតស្និទ្ធបានរាយការណ៍នៅថ្ងៃទី ២០ នេះថា អតីតសមាជិកក្រុម U-KISS តារាចម្រៀង Dongho បានចុះលិខិតលែងលះគ្នាជាមួយភរិយារបស់លោក។
តាមសារព័ត៌មានមួយបានបញ្ជាក់ថា អតីតតារាចម្រៀង Dongho បច្ចុប្បន្នកំពុងរស់នៅផ្សេងគ្នាពីប្រពន្ធ និងកូនរបស់លោក។ គូស្នេហ៍មួយគូនេះ កាលពីពេលថ្មីៗនេះ បានចុះលិខិតលែងលះគ្នា និងកំពុងរង់ចាំដំណើរការតាមផ្លូវច្បាប់ ដើម្បីសម្រេចថានរណាជាអ្នកមានសិទ្ធិបីបាច់ចិញ្ចឹមកូនប្រុសរបស់ពួកគេ។
កាលពីមុនៗនេះដែរ មហាជនមានការសង្ស័យថា Dongho និងប្រពន្ធរបស់លោក កំពុងឈានដល់ដំណាក់កាលលែងលះគ្នា ក្រោយប្រពន្ធរបស់អតីតតារាចម្រៀងរូបនេះបានលុបរូបទាំងអស់របស់លោកចេញពីគណនី Instagram របស់នាង។
គួររម្លឹកដែរថា អតីតសមាជិកក្រុម U-KISS រូបនេះបានរៀបអាពាហ៍ពិពាហ៍ជាមួយភរិយារបស់លោកកាលពីខែវិច្ឆិកា ឆ្នាំ ២០១៥ មុនទទួលបានកូនប្រុសម្នាក់ជាចំណងដៃក្នុងខែឧសភា ក្នុងឆ្នាំដដែល៕