- 2018-09-20 07:40:45
- ព័ត៌មាន
ហេតុតែចង់ឃើញ សុវណ្ណាឡាង និង ជាឡាយ ថើបគ្នាម្ដងហ្វេនៗត្រដរធ្វើដំណើរមកពីជាយដែនថៃ និងឡាវ
- 2018-09-20 07:40:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុតែចង់ឃើញ សុវណ្ណាឡាង និង ជាឡាយ ថើបគ្នាម្ដងហ្វេនៗត្រដរធ្វើដំណើរមកពីជាយដែនថៃ និងឡាវ
ចន្លោះមិនឃើញ
ពិតជាមិនធម្មតាមែនហេតុតែចង់ឃើញ គៀត សុវណ្ណាឡាង និង លឹម ជាឡាយ ថើបគ្នាធ្វើឲ្យហ្វេនមួយចំនួនដែលស្រឡាញ់គាំទ្រអ្នកទាំងពីរកន្លងមកបានត្រដរធ្វើដំណើរចេញពីខេត្តនៅជាប់ព្រំដែនកម្ពុជា-ថៃ និងឡាវ មករាជធានីភ្នំពេញ។
ស្រីស្អាត គៀត សុវណ្ណាឡាង ថាមុននឹងបែកធ្លាយវីដេអូថើបគ្នាយ៉ាងផ្អែមល្ហែមជាមួយកំលោះសង្ហា លឹម ជាឡាយ ដំបូងឡើយលេងល្បែង Live តាមហ្វេសប៊ុក ដោយសន្យាថា ប្រសិនបើមានអ្នកចូលមើលការ Live បានចាប់ពី 3K ឡើងអ្នកទាំងពីរនឹងផ្ដល់ស្នាមថើបឲ្យគ្នាទៅវិញទៅមកដើម្បីជាចំណងដៃដល់អ្នកគាំទ្រក្នុងថ្ងៃខួបកំណើត។
ការនិយាយសន្យាមិនទាន់បានកន្លះម៉ោងផងស្រាប់តែមានអ្នកចូលមើលឡើងជិតដល់ 4K ដោយមិននឹងស្មានដល់។ ឃើញដូច្នេះនាង និង លឹម ជាឡាយ ក៏បានធ្វើតាមការសន្យាជាមួយហ្វេនតែម្ដងទៅ។ ណាមួយចង់បំពេញបំពេញចិត្តហ្វេនដែលមកពី ប៉ោយប៉ែត ក្រចេះ ស្ទឹងត្រែង និងរាជធានីភ្នំពេញផង។
គៀត សុវណ្ណាឡាង ថា បន្ទាប់ពីនាង និង លឹម ជាឡាយ ថើបគ្នារួចក្នុងថ្ងៃខួបកំណើតភ្លាមហ្វេនៗមួយចំនួនក៏អស់ចិត្តហើយត្រឡប់ទៅផ្ទះនៅឯខេត្តវិញទាំងយប់ និងមួយចំនួនទៀតរង់ចាំភ្លឺឡើងទើបត្រឡប់ទៅវិញដោយស្នាក់នៅទីក្រុងភ្នំពេញមួយយប់។
នាងថា៖" ខ្ញុំអរគុណ និងអាណិតដល់ហ្វេនៗមួយចំនួនដែលគាត់ត្រឡប់ទៅផ្ទះនៅឯខេត្តវិញទាំងយប់។ ក្រោយពីបានឃើញខ្ញុំ និងបងឡាយ បានផ្ដល់ស្នាមថើបឲ្យគ្នាទៅវិញទៅមកដើម្បីបំពេញចិត្តគាត់"។គួររម្លឹកថា កាលពីថ្ងៃខួបកំណើត លឹម ជាឡាយ និង គៀត សុវណ្ណាឡាង បានថើបគ្នាទៅវិញទៅមកម្នាក់ ២ខ្សឺត៕
ខាងក្រោមនេះសកម្មភាព ហ្វេនៗដែលស្រឡាញ់គាំទ្រអ្នកទាំងពីរ