- 2018-09-22 09:30:07
- ព័ត៌មាន
ប្រុសៗអាចបាក់ស្រឹប បើឃើញតូតាក្នុងឈុតរៀបការព្រឹកមិញ
- 2018-09-22 09:30:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រុសៗអាចបាក់ស្រឹប បើឃើញតូតាក្នុងឈុតរៀបការព្រឹកមិញ
ចន្លោះមិនឃើញ
តូតា បានចូលរួមក្នុងពិព័រណ៍អាពាហ៍ពិពាហ៍កាលពីព្រឹកមិញ ដោយបានស្លៀករ៉ូបមង្គលការពណ៌ទឹកមាស លាយជាមួយនឹងរោមក្ងោក ដែលច្នៃដោយសម្អាងការម្កុដមាសខ្មែរ សហការក្រុមរចនាម៉ូដខ្មែរឌីហ្សាញ។
តោះមើលរ៉ូប និងសម្រស់តូតាពេលពាក់រ៉ូបរៀបការតិចមើល៖
អ្នកស្រី គង់ សុត្រាវី ម្ចាស់សម្អាងការម្កុដមាសខ្មែរ បានលើកឡើងទាក់ទងនឹងរ៉ូបដែលរចនាថ្មី ហើយប្លែក ដើម្បីឲ្យតូតា និងតារាស្រីផ្សេងទៀតពាក់ក្នុងពិព័រណ៍ខាងលើថា៖ "ការរចនារបស់ក្រុមហ៊ុនខ្មែរឌីហ្សាញ ដែលសហការជាមួយយើងនេះ គឺធ្វើមកផ្ចិតផ្ចង់បំផុត និងបានសិក្សាស្រាវជ្រាវ ដើម្បីចេញមកស្អាត ហើយមិនចម្លងស្នាដៃពីអ្នកណា ឬប្រទេសណាមួយឡើយ ព្រោះយើងកូនខ្មែរមានសមត្ថភាព មិនអន់នោះដែរ"។
បន្ថែមពីនេះ ក្នុងពិព័រណ៍អាពាហ៍ពិពាហ៍រយៈពេល ២ថ្ងៃ (២២-២៣ កញ្ញា) នេះ សម្អាងការម្កុដមាសខ្មែរ ក៏មានការបញ្ចុះតម្លៃ ១៥% ហើយគ្រប់កញ្ចប់ទាំងអស់ កូនក្រមុំអាចកុម្ម៉ង់រើសសម្លៀកបំពាក់ថ្មីបានតាមចិត្តផងដែរ។
សម្រាប់ព័ត៌មានបន្ថែម ទាក់ទងផ្ទះវិឡាលេខ 10A សង្កាត់បឹងកក់ ១ ខណ្ឌទួលគោក លេខទូរសព្ទ 012 776 151/ 098 776 151/ 010 50 20 50 ឬទៅស្តង់ពិព័រណ៍ផ្ទាល់នៅកោះពេជ្រ៕