- 2018-09-25 07:07:58
- ជីវិតតារា
Sam Smith និយាយពីការបែកបាក់ស្នេហាជាមួយអតីតមិត្តប្រុសជាលើកដំបូង
- 2018-09-25 07:07:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Sam Smith និយាយពីការបែកបាក់ស្នេហាជាមួយអតីតមិត្តប្រុសជាលើកដំបូង
ចន្លោះមិនឃើញ
ក្នុងកិច្ចសម្ភាសជាមួយកាសែត The Times of London តារាចម្រៀង Sam Smith បានបើកកកាយពីបញ្ហាបែកបាក់ទំនាក់ទំនងស្នេហាជាមួយតារាប្រុសក្នុងរឿង "13 Reasons Why” លោក Bradon Flynn ជាលើកដំបូង។
ក្នុងកិច្ចសម្ភាសនោះដែរ តារាចម្រៀងរូបនេះបាននិយាយថា៖ "ខ្ញុំនៅតែព្យាយាមគិតថា ខ្ញុំបានទទួលបទពិសោធគ្រប់យ៉ាងពីទំនាក់ទំនងមួយនេះ និងអ្វីដែលមានន័យសម្រាប់ខ្ញុំ។ ស្នាមរបួសមួយនេះ នៅមិនទាន់សះនៅឡើយទេ"។ យ៉ាងណាក៏ដោយ បើទោះបីជាពួកគេបានបញ្ចប់ទំនាក់ទំនងគ្នាហើយក៏ពិតមែន ប៉ុន្តែតារាចម្រៀងប្រុសវ័យ ២៦ ឆ្នាំរូបនេះបានបញ្ជាក់ដែរថា ពួកគេបានបញ្ចប់វាដោយស្ងប់បំផុត ហើយនៅតែនិយាយល្អដាក់គ្នាទៅវិញទៅមក។ ម្ចាស់បទ "Too Good At Goodbye” រូបនេះ បានបន្ថែមទៀតថា៖ "បើនិយាយពីអតីតមិត្តប្រុសរបស់ខ្ញុំ Bradon គាត់សុខសប្បាយធម្មតាទេ។ ទំនាក់ទំនងរបស់ពួកយើងនៅតែល្អ មិនមានការខឹងសម្បារចំពោះគ្នាអីនោះទេ"។
គួររម្លឹកដែរថា កាលពីខែធ្នូ ឆ្នាំ២០១៧ តារាចម្រៀង Sam Smith បានប្រកាសពីទំនាក់ទំនងស្នេហារវាងលោក និងតារាសម្ដែង Bradon Flynn ជាផ្លូវការ ក្រោយពួកគេត្រូវបានប្រទះឃើញ ឈរថើបគ្នាជាដំបូង នៅខែតុលា ក្នុងឆ្នាំដដែល៕