Sam Smith បំបែកកំណត់ត្រាពិភពលោក២ក្នុងខែតែមួយ
Sam Smith បំបែកកំណត់ត្រាពិភពលោក២ក្នុងខែតែមួយ
- 2015-10-20 22:31:05
- ព័ត៌មាន
តារាចម្រៀងមនោសញ្ចេតនា Sam Smith បានបំបែកកំណត់ត្រាពិភពលោក (Guinness World Records) ដល់ទៅ២ក្នុងខែនេះសម្រាប់អាល់ប៊ុមចម្រៀងដំបូង “In the Lonely Hour” និងចម្រៀងក្នុងរឿង James Bond របស់គេ។
តារាវ័យ២៣ឆ្នាំទទួលបានកំណត់ត្រាទាំងនេះ បន្ទាប់ពីអាល់ប៊ុមចម្រៀងដែលមានចំណងជើងថា "In the Lonely Hour" បានឈរក្នុងតារាងអាល់ប៊ុមចម្រៀងកំពូលទាំង១០នៃចក្រភពអង់គ្លេសបានយូរជាគេ ពោល ៦៩សប្ដាហ៍និងបទចម្រៀង “Writing’s on the Wall” ក្នុងរឿង James Bond “Spectre” ឡើងឈរលេខ១ក្នុងតារាចម្រៀងរបស់ចក្រភពអង់គ្លេស។
“In the Lonely Hour” គឺជាអាល់ប៊ុមចម្រៀងដំបូងរបស់ Smith ដែលចេញកាលពីខែ ឧសភា ឆ្នាំ ២០១៤ ប៉ុន្តែអាល់ប៊ុមនេះអាចស្ថិតក្នុងលំដាប់ចំណាត់ថ្នាក់កំពូលទាំង១០នៃអាល់ប៊ុមចម្រៀងចក្រភពអង់គ្លេសបានដល់ទៅ ៦៩សប្ដាហ៍ជាប់ៗគ្នា ហើយទើបតែធ្លាក់មកចំណាត់លេខ១១កាលពីសប្ដាហ៍មុន។
បើតាមការឲ្យដឹងពី Gossip Cop ថ្វីបើមានតារាចម្រៀងជាច្រើនដូចជា Paul McCartney, Madonna, Bono និង Adele ធ្លាប់ច្រៀងឲ្យខ្សែភាពយន្ត James Bond មុនៗ ប៉ុន្តែមានតែចម្រៀងរបស់ Sam Smith “Writing’s on the Wall” តែមួយគត់ដែលអាចឈរលេខ១ក្នុងតារាចម្រៀងរបស់ចក្រភពអង់គ្លេស។
បន្ទាប់ពីទទួលបានកំណត់ត្រាដល់ទៅ២ដូចនេះ Sam Smith បាននិយាយថា៖"នេះពិតជាអស្ចារ្យណាស់ វាគឺជារឿងមានកិត្តិយសមួយដែលដែល Guinness World Records ទទួលស្គាល់។ វាពិតជាមិនគូរឲ្យជឿដែលអាល់ប៊ុមចម្រៀងនេះអាចជាប់បានយូរជាងការគិតរបស់ខ្ញុំ ហើយក៏សូមអរគុណដល់អ្នកគ្រប់គ្នាដែលបានគាំទ្រ"។
https://youtu.be/Vd5uELqHyg4
ចុចអាន៖Sam Smith ប្រើពេលតែ២០នាទីនិពន្ធចម្រៀងក្នុងរឿង James Bond វគ្គថ្មី
ប្រែសម្រួល៖ ហេងសុធារិទ្ធិ
ប្រភព៖guinnessworldrecords