• 2018-06-28 02:03:36
  • ព័ត៌មាន

ក្រោយ​ទាក់ទង​គ្នា ៩ ខែ ទី​បំផុត​ចំណង​ស្នេហ៍ Sam Smith និង Brandon Flynn ត្រូវ​បញ្ចប់

  • 2018-06-28 02:03:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង Sam Smith ត្រូវ​បាន​ឲ្យ​ដឹង​ថា បាន​សម្រេច​ចិត្ត​ចែក​ផ្លូវ​គ្នា​ជាមួយ​តារា​សម្ដែង Brandon Flynn។

តារា​ចម្រៀង​វ័យ ២៦ ឆ្នាំ​រូប​នេះ​បាន​ទាក់ទង​គ្នា​ជាមួយ​តារា​សម្ដែង​ក្នុង​រឿង "13 Reasons Why” ចាប់​តាំង​ពី​ខែ​វិច្ឆិកា ប៉ុន្តែ​គូ​ស្នេហ៍​មួយ​គូ​នេះ​ត្រូវ​បាន​ឲ្យ​ដឹង​ថា​បាន​ចែក​ផ្លូវ​គ្នា​ដើរ​រៀង​ខ្លួន​កាល​ពី​សប្ដាហ៍​មុន​នេះ ក្រោយ​ទាក់ទង​គ្នា​បាន ៩​ខែ​មក​នោះ។

បើ​តាម​ប្រភព​មួយ​ប្រាប់​វិប​សាយ The Sun ថា៖ "Sam និង Bradon មាន​ទំនាក់ទំនង​ស្នេហា​នឹង​គ្នា​ដូច​ខ្យល់​ព្យុះ​អ៊ីចឹង។ ពួក​គេ​ឆាប់​បាក់​ចិត្ត​ស្រឡាញ់​គ្នា ប៉ុន្តែ​ដោយ​សារ​តែ​ពួក​គេ​មាន​ការ​រវល់​នឹង​ការងារ​រៀង​ៗ​ខ្លួន ដូច្នេះ​ហើយ​បាន​ជា​ចំណង​ស្នេហ៍​មួយ​នេះ​មិន​អាច​បន្ត​ទៅ​ថ្ងៃ​មុខ​ទៀត​បាន"។

តាម​ប្រភព​ដដែល​នេះ​បាន​បន្ថែម​ទៀត​ថា៖ "Sam មាន​ការ​ខូច​ចិត្ត​ខ្លាំង។ នេះ​ជា​ចំណង​ស្នេហ៍​ដ៏​សំខាន់​និង​មាន​ន័យ​បំផុត​មួយ​ដែល​លោក​មិន​ធ្លាប់​មាន​ពី​មុន​មក។ តែ​ជា​សំណាង​ដែល​ក្នុង​ពេល​នោះ លោក​មាន​ការ​ប្រគំ​តន្ត្រី​ទេសចរណ៍​មួយ​​នៅ​សហរដ្ឋ​អាមេរិក ដែល​វា​អាច​ជួយ​ឲ្យ​លោក​បំភ្លេច​រឿងរ៉ាវ​ឈឺចាប់​បាន​ខ្លះ"៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់
អត្ថបទថ្មី