• 2018-09-27 03:24:09
  • ព័ត៌មាន

សូជីអ៊ូ សុខចិត្ត​ចោលការងារធំ​​ក្នុង​ព្រឹទ្ធសភា​ ដើម្បី​ទុក​ពេល​មើល​ថែប្រពន្ធ​ពពោះ

  • 2018-09-27 03:24:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែង​ពេញ​ដោយ​ប្រាជ្ញា​ Dingdong Dantes បាន​ចេញ​មុខ​ប្រកាស​សារ​សំខាន់​ជា​ផ្លូវការ​មួយ​កាល​ពី​ថ្ងៃ​ទី​ ២៥ ខែកញ្ញា​ លើ​គណនី​ Facebook និង​ Instagram​ ផ្ទាល់​ខ្លួន។

ផ្ដើម​ដំបូង​នៃ​សារនោះ​ Dingdong ឬ​សូជីអ៊ូ​ បាន​បញ្ជាក់​ថា​ លោក​នឹង​មិន​ចូលរួម​ក្នុង​ការ​បោះឆ្នោត​របស់​ព្រឹទ្ធសភា​ ឆ្នាំ ២០១៩​ ឡើយ។ ពីក្រោយ​ការ​សម្រេច​ចិត្ត​បោះបង់​ការងារ​នេះ​ ក៏​ដោយ​សារ​ លោក​ត្រូវ​ការ​ទុក​ពេល​នោះ​ សម្រាប់មើលថែ​ភរិយា​ Marian Rivera ដែល​កំពុង​ពពោះ​កូន​ទី ២។

តារា​ប្រុស​រូប​នេះ​ថែម​ទាំង​បញ្ជាក់​ទៀត​ថា​ នេះ​ជា​ពេល​វេលា​សំខាន់​បំផុត​ក្នុង​ជីវិត​ សម្រាប់​លោក​ និង​គ្រួសារ។ ភ្ជាប់​ជាមួយ​គ្នា​នោះ​ Dingdong ក៏​មិនភ្លេច​អរគុណ​គ្រួសារ​ មិត្តភ័ក្ដិ​ អ្នក​គាំទ្រ​ទាំង​អស់​ដែល​បន់​ស្រន់​សូម​ឲ្យ​ Marian មាន​សុខភាពល្អ​ និង​សម្រាល​កូន​ប្រកបដោយ​សុវត្ថិភាព​នា​ថ្ងៃ​ខាង​មុខ។

ទោះ​ជា​​មិន​ចូលរួម​ក្នុង​ការ​បោះ​ឆ្នោត​ព្រឹទ្ធសភា​ក៏​ដោយ​ ប៉ុន្តែ​ Dingdong ក៏​បាន​ប្ដេជ្ញា​បម្រើ​សង្គម​ និង​ប្រទេស​ជាតិ​ឲ្យ​អស់​ពី​ចិត្ត​ ក្នុង​នាម​ជា​ពលរដ្ឋ​សាមញ្ញ​ម្នាក់៕

ប្រភព៖ pep.ph ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់