• 2018-09-28 04:11:21
  • ព័ត៌មាន

ម៉ានិត សម្ពោធសៀវភៅថ្មី «កូនទី៦» មាន សូនីតា ទទូចចង់ឱ្យក្លាយជាភាពយន្ត

  • 2018-09-28 04:11:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«កូនទី៦» ស្នាដៃនិពន្ធថ្មីចុងក្រោយមួយទៀតរបស់តារាចម្រៀង ម៉ានិត បន្ទាប់ពីប្រលោមលោករឿង «ផ្ទះកណ្តាលបឹង»។ រឿងនេះ ម៉ានិតបង្កើតបរិយាកាសឱ្យអ្នកដែលបានអានរឿង ពិសេសអ្នកដឹកនាំរឿងវ័យក្មេង រិទ្ធី លំអរពេជ្រ កញ្ញា មាន សូនីតា និងប្រិយមិត្តគាំទ្រ ចង់ឱ្យយកទៅផលិតជាខ្សែភាពយន្តខ្នាតធំថែមទៀត។

រិទ្ធី លំអរពេជ្រ លោក ម៉ានិត និង កញ្ញា មាន សូនីតា ក្នុងពិធីសម្ពោធសៀវភៅប្រលោមលោក រឿង «កូនទី ៦»

និយាយលាយសំឡេងសើច កញ្ញា សំឡេងពិឃាត ជាឈ្មោះថ្មី ម៉ានិត ដាក់ឱ្យកញ្ញា មាន សូនីតា បានទទូចឱ្យ​ម៉ានិត យករឿង «កូនទី ៦» ផលិតជាភាពយន្តបន្ថែមទៀត ហើយសូមឱ្យ មាន សូនីតា ខ្លួនឯងជាតួឯកក្នុងរឿងនេះ។ ដោយបានយល់សាច់រឿងដ៏ពិសេស មានអត្ថន័យនិងខ្លឹមផ្សាអប់រំកម្សាន្ត អច្ឆរិយៈ តាមរយៈការអាន និងបានចូលរួមសម្ដែង​ក្នុងការថតគ្របសៀវភៅ ទើបកញ្ញា មាន សូនីតា ទទូចឱ្យរឿងនេះផលិតជាភាពយន្ត។

សៀវភៅរឿងប្រលោមលោក «កូនទី ៦»

បើតាមការអានសង្ខេប និងការបកស្រាយរបស់​ ម៉ានិត ម្ចាស់ស្នាដៃ រឿង «កូនទី៦» នេះ ពន្យល់ឱ្យដឹងថា រឿងនេះមានសាច់រឿងប្លែក ដោយកូននីមួយៗ មានឈ្មោះជាផ្កា តែមានត្រកូលផ្សេងៗគ្នា រីឯកូន​ស្រីម្នាក់ៗ ក្នុងគ្រួសារដ៏អាថ៌កំបាំងនេះ សុទ្ធតែមានសាច់រឿងដាច់ដោយឡែកពីគ្នា។ យ៉ាងណាមិញ «កូនទី ៦» ដែលជាតួក្នុងគ្របសៀវភៅ​មាន សូនីតា នោះមានកាដូពិសេស ព្រោះនាងមានកម្លាំងញាណ ដែលអាចដឹងរឿងមុន ដែលគេហៅថា ញាណទី ៦។

ម៉ានិត អានសង្ខេបរឿង «កូនទី ៦»

ចង់ដឹងថាសាច់រឿង សង្ខេបដែល ម៉ានិត បានអាន មានលក្ខណៈបែបណា តោះទស្សនាវីដេអូខាងក្រោម៖

គ្របសៀវភៅ «កូនទី៦»

អត្ថបទ៖ Sunny

មតិយោបល់