
- ពុធ, 3 តុលា 2018 08:17
- ព័ត៌មាន
Shawn ឆ្លើយយ៉ាងម៉េច ពេលគេសួរថា «ព្រមទៅច្រៀងក្នុងពិធីរៀបការរបស់ Hailey ដែរទេ?»
- ពុធ, 3 តុលា 2018 08:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Shawn ឆ្លើយយ៉ាងម៉េច ពេលគេសួរថា «ព្រមទៅច្រៀងក្នុងពិធីរៀបការរបស់ Hailey ដែរទេ?»
ចន្លោះមិនឃើញ
តារាចម្រៀង Shawn Mendes ដែលគូតែជាគូស្នេហ៍របស់តារាម៉ូដែល Hailey Baldwin នោះ ត្រូវបានទទួលសំណួរដ៏ពិបាកមួយអំឡុងចូលរួមកម្មវិធី Global Citizen Festival។
ក្នុងកម្មវិធីនោះ តារាចម្រៀងប្រុសរូបនេះ ត្រូវបានសួរថា៖ "តើលោកនឹងព្រមទៅច្រៀងក្នុងកម្មវិធីរៀបការរបស់ Hailey Baldwin ជាមួយនឹងស្វាមីរបស់នាង Justin Bieber ឬទេ?” ជាមួយគ្នានោះដែរ ម្ចាស់បទ "Nervous” រូបនេះ បាននិយាយសំនួរដែលចោទសួរសាជាថ្មី ហើយបានផ្ដល់ចម្លើយដែលមិនរំពឹងទុកមួយ។ ជាការឆ្លើយតបដោយមិនរេរាយូរ Shawn បានឆ្លើយភ្លាមៗថា៖ "ប្រាកដណាស់ខ្ញុំនឹងទៅច្រៀង។ ខ្ញុំមិនត្រូវបានអញ្ជើញនោះទេ ប៉ុន្តែខ្ញុំជឿថានឹងមានរឿងអ្វីមួយនឹងកើតឡើង"។
គួររម្លឹកដែរថា កាលពីខែកក្កដាកន្លងទៅនេះ តារាចម្រៀង Shawn Mendes បានប្រាប់កម្មវិធីទូរទស្សន៍ The Project ថា លោក និង Hailey គឺគ្មានអ្វីលើសពីមិត្តភ័ក្ដិនោះទេ ខណៈរូបនាងបានភ្ជាប់ពាក្យជាមួយ Justin Bieber រួចទៅហើយនោះ៕