• 2018-10-04 01:37:08
  • ចម្រៀង

បទ "​ភ្ជុំបិណ្ឌ​នឹក​ស្រុក" របស់ ម៉ៅ ហាជី ត្រូវក្រសួង​​ការងារ ស្នើឲ្យឈប់ផ្សព្វផ្សាយ

  • 2018-10-04 01:37:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទចម្រៀង "​ភ្ជុំបិណ្ឌ​នឹក​ស្រុក" ច្រៀង​ដោយ​លោក ម៉ៅ ហាជី ស្ថិត​ក្នុង​ផលិត​ថោន ត្រូ​វបាន​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ស្នើ​ទៅ​ក្រសួង​ព័ត៌មាន និង​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ ចាត់​វិធានការ​ផ្អាក​ការ​ប្រើប្រាស់ និង​ផ្សព្វផ្សាយ។

យោង​តាម​សេចក្តី​ស្នើ ចុះ​​ថ្ងៃ​ទី៣ ខែ​តុលា ឆ្នាំ​២០១៨ នោះ ក្រសួងការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បញ្ជាក់ថា អត្ថន័យ និងឃ្លាមួយចំនួនធ្វើឲ្យប៉ះពាល់​ដល់​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល ដែល​កំពុង​យក​ចិត្ត​ទុកដាក់ និង​ផ្ដល់​កិច្ច​គាំពារ​ដល់​កម្មករ និយោជិត។"កម្មករ​និយោជិត មិន​ទាន់​បើក​ប្រាក់​ខែ ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ដែល​ធ្វើឲ្យ​កម្មករ និយោជិត មិន​បាន​ទៅ​ស្រុក​កំណើត​ទៅ​លេង​ម៉ែពុក បាន​ត្រឹមតែ​ស្រក់​ទឹកភ្នែក ហើយ​បាន​ទូរសព្ទ​ប្រាប់​ម៉ែ​ពុក បន្ទាប់ពី​ភ្ជុំបិណ្ឌ​រួចហើយ បាន​អាច​ទៅ​លេង​ស្រុក​កំណើត"

អត្ថបទ៖ ដេត ធន្នី

មតិយោបល់